fbpx
Home Authors Posts by គឹម ចាន់សុខា (Kim Chansokha )

គឹម ចាន់សុខា (Kim Chansokha )

9 POSTS 0 COMMENTS
នាងខ្ញុំឈ្មោះ គឹម ចាន់សុខា អាយុ២៥ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នាងខ្ញុំមានទីកន្លែងកំណើត នៅសង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បច្ចុប្បន្ននាងខ្ញុំរស់នៅភ្នំពេញ។ ខ្ញុំចាប់អារម្មណ៍ផ្នែកសារព័ត៌មាន ដោយសារនាងខ្ញុំចង់ក្លាយជាអ្នកយកពត៌មាន ឬអ្នកអានព័ត៌មានដែលមានវិជ្ជាជីវៈពិតប្រាកដក្នុងការយកព័ត៌មានពិត ទៅជូនសាធារណ:ជន និង ជួយទៅដល់ប្រជាពលរដ្ឋដែលចង់បើកបង្ហាញការពិត។ ផ្នែកនេះអាចជួយផ្តល់ចំណេះដឹង និងព័ត៌មានដល់មនុស្សទូទៅក្នុងសង្គម។ បុព្វហេតុនៃការចង់រៀនខាងសារព័ត៌មាននេះ ពីព្រោះខ្ញុំចង់បង្ហាញថា ស្រ្តីក៏អាចចុះយកព័ត៌មានផ្ទាល់បានដូចបុរសបានដែរ។ ហើយខ្ញុំមើលឃើញថានៅក្នុងសង្គមសម្បូទៅដោយព័ត៌មានបំពុលខុសពីការពិត អគតិ ដែលមិនត្រឹមតែមិនបានជួយជ្រោមជ្រែងឲ្យមនុស្សដឹងការពិតទេ ប៉ុន្តែថែមទាំងបង្កការជ្រួលច្របល់ យល់ច្រឡំ និងដឹងខុសពីតថភាពពិត។