fbpx
Home Authors Posts by Meas Kimthuon

Meas Kimthuon

11 POSTS 0 COMMENTS
នាងខ្ញុំឈ្មោះ មាស គឹមធួន(Meas Kimthuon) អាយុ20ឆ្នាំ មានស្រុកកំណើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។ សព្វថ្ងៃកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី2 និងជាសិក្ខាកាមជំនាន់ទី6របស់ Newsroom Cambodia នៅccim។ មូលហេតុដែលខ្ញុំចូលរៀនក្នុងវគ្គនេះព្រោះខ្ញុំចង់ក្លាយជាអ្នកសារព័ត៌មានមួយរូបដែលមានវិជ្ជាជីវៈគ្រប់គ្រាន់ដែលអាចបម្រើសង្គមកម្ពុជាប្រកបដោយតម្លាភាព និងដើម្បីជួយដល់ប្រជាពលរដ្ឋដែលខ្វះចំណេះដឹងនិងខ្វះការទទួលព័ត៌មានដែលបានចេញផ្សាយគ្រប់គ្រាន់។ គោលបំណងនាពេលអនាគតគឺចង់ក្លាយជាអ្នកសារព័ត៌មានប្រកបដោយសីលធម៌ មានវិជ្ជាជីវៈ ស្មោះត្រង់និងមានតម្លាភាព។