fbpx
Home Authors Posts by មាស​ មល្លិកា​ (Meas Molika)

មាស​ មល្លិកា​ (Meas Molika)

50 POSTS 0 COMMENTS
ខ្ញុំ​ឈ្មោះ​ មាស​ មល្លិកា​ (Meas Molika) មាន​អាយុ​ ២០​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ ទី​ក្រុង​ភ្នំពេញ​។ ខ្ញុំជា​យុវត្តី​ដែល​ចាប់​អារម្មណ៍​កាសែត​ ទស្សនាវដ្តី​ និង​តែង​ឮ​សំឡេង​វិទ្យុ​ជា​រឿយ៌​ៗ​តាំង​ពី​កុមារ​ភាព​មក​។ ខ្ញុំ​យល់​ឃើញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​នា​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​គិត​ពិចារណា​របស់​មនុស្សម្នាក់ៗ​ និង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​សង្គម​ ជា​សំឡេង​សម្រាប់​ធ្វើ​​ការ​ត​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ដូច​ជា​ពង្រឹង​ដល់​ការអភិវឌ្ឍន៍​សង្គម​តាម​រយ:​ការ​ចែក​រំលែក​ព័ត៌មានពិត​ប្រកប​ដោយ​វិជ្ជា​ជីវ:​ និង​ក្រមសីលធម៌​។ ផ្អែក​លើ​ការ​យល់ឃើញ​ថា​ ជំនាញ​កាសែត​ ជា​ជំនាញ​មួយ​ដែល​មាន​សារ​សំខាន់​ក្នុង​ការ​រួម​ចំណែក​ជា​អ្នក​នាំ​សារ​ពី​ប្រជាពលរដ្ឋ​ទៅកាន់​ថ្នាក់ដឹកនាំ​ និង​ពី​រាជរដ្ឋាភិបាល​ត្រឡប់​ទៅកាន់​ប្រជាជន​វិញ​ ដើម្បី​ពាំ​នាំ​បញ្ហា​ និង​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​ស្ថាប​នា​សម្រាប់​ការ​រីកចម្រើន​នៃ​ប្រទេស​ និង​ជា​យុវត្តី​មួយ​រូប​មិន​សូវ​ចូលចិត្ត​នៅ​មួយ​កន្លែង​ តែង​ចង់​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ក្នុង​កិច្ចការ​សង្គម​បន្ទាប់​ពី​ការ​សិក្សា ​ ដូច​ជា​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ និង​ចង់​សាក​ល្បង​រៀន​ពី​អ្វី​ដែល​ថ្មី​ ស្វែងយល់​ពី​ខ្លួនឯង​បន្ថែម​ ជាមួយ​នឹង​ក្តី​ស្រម៉ៃ​ដែល​ចង់​ធ្វើ​ជា​អ្នកសារព័ត៌មាន​តាំង​ពី​ក្មេង​តែ​នៅ​ ស្ទាក់​ស្ទើរ​មិន​ហ៊ាន​ដោយ​សារ​ខ្លាច​គ្រួសារ​មិន​គាំ​ទ្រ​ ​តែ​ឱកាស​វគ្គ​សិក្សា​មួយ​នេះ​បាន​ផ្តល់​ក្តី​សង្ឃឹម​សារ​ជា​ថ្មី​ និង​អាច​យក​ចំណេះដឹង​ដែល​សិក្សា​ ពី​ការ​សរសេរ​នូវ​ព័ត៌មាន​ប្រកប​ដោយ​វីជ្ជាជីវ:​ត្រឹម​ត្រូវ​ ស្រប​តាម​ក្រម​សីលធម៌​ជា​អ្នកកាសែត​នេះ​ ដើម្បី​ក្លាយ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​មួយ​រូប​ដែល​អាច​ផ្តល់​ព័ត៌មាន​ពិត​ និង​មាន​ប្រយោជន៍​ជា​ចំណេះដឹង​សម្រាប់​ការ​អភិវឌ្ឍន៍​ការ​យល់​ដឹង​ លើ​ប្រធាន​បទ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ការ​រស់​នៅ​ដោយ​និរន្តភាព​ និង​សេរីភាព​ជឿន​លឿន​ទៅ​មុខ​។