Most recent articles by:

ម៉ូវ ម៉ារ៉ា

My name is Mara. I come from Kampong Thom province. I am a former student at the Royal University of Phnom Penh (Khmer Literature) from 2007 to 2011. And from 2016 to present I am a trade union officer. I am really interested in journalism!

ប្រជា​នេសាទ​បឹងទន្លេសាប​ព្រួយបារម្ភ​ខ្លាំង​ ដោយសារ​ផល​នេសាទ​ត្រី​ធ្លាក់ចុះ​យ៉ាង​គំហុក​

កំពង់ឆ្នាំង​-កណ្ដាល​៖ ស្ថិត​ក្នុង​សម្លៀកបំពាក់​ខោជើងវែង​ អាវយឺត​ពណ៌ស​ចាស់​ ពាក់​ពីលើ​ដោយ​អាវរងា​ ពាក់មួក​មាន​ហាម​ជុំវិញ​ និង​ដើរ​ដោយ​ជើងទទេ​ លោក​ ញ៉ែម​ សុផល​ ជា​ប្រជា​នេសាទ​មួយ​រូប​ក្នុងចំណោម​អ្នកនេសាទ​ជាច្រើន​ទៀត​ ដែល​ប្រកបរបរ​នេសាទ​នៅ​បឹងទន្លេសាប​ តំបន់​ឆ្នុកទ្រូ​ ខេត្ត​កំពង់ឆ្នាំង​ បន្ត​តាំងពី​ដូនតា​មក​ កំពុង​បារម្ភ​រឿង​ផល​ត្រី​ធ្លាក់ចុះ​ខ្លាំង​ ពុំ​ដែល​ជួប​ប្រទះ​បែបនេះ​នា​ពេល​កន្លងមក​។

អ្នក​ភូមិ​កោះគរ​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​ពី​​​ច្រាំង​ទន្លេ​បាក់​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​បូម​ខ្សាច់

ខេត្ត​កណ្តាល៖ អង្គុយ​លើ​គ្រែ​ឈើ​ចាស់ បង់​ក្រមា​លើ​ស្មា និង​កំពុង​បី​ចៅ​បណ្ដើរ លោក​យាយ ហេង យេត វ័យ ៧៣​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​កោះគរ ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល សម្តែង​អំពី​កង្វល់​ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​បូម​ខ្សាច់ បណ្តាល​ឲ្យ​ច្រាំង​ទន្លេ បាក់​ជា​បន្ត​បន្ទាប់ ដែល​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកភូមិ។

Fear rises as riverbanks erode from under villagers’ homes

Sitting on an old wooden bed, her shoulders wrapped in a scarf and with her granddaughter in her arms, Heng Yet, 73, is worried that the land might fall away from under her house.

សិក្ខាកាម​សារព័ត៌មានជំនាន់ទី១របស់CCIM ថា​​ទទួល​បាន​ចំណេះដឹង និង​បទពិសោធ​ន៍​ច្រើនក្រោយ​ពី​បញ្ចប់វគ្គ

សិក្ខាកាម​សារព័ត៌មាន​ Newsroom Cambodia ជំនាន់ទី១ អះអាងថា ​ទទួល​បាន​នូវចំណេះ​ដឹង និងបទពិសោធន៍​ច្រើន ទាក់ទង​នឹង​ជំនាញ​​សរសេរ​ព័ត៌មាន​ បន្ទាប់​ពី​​បាន​ចូល​​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​​អស់រយៈពេល​៣ខែ ដែលរៀបចំ​ដោយ​«មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ» (CCIM)។

In Floating Village’s Plummeting Waters, Fish ‘Struggle to Breathe’

KAMPONG PHLUK COMMUNE, Siem Reap province — As water levels plunge to record lows, a government official says “the fish can’t give birth and struggle to breathe.”

អ្នកអុំទូកទេសចរណ៍នៅកំពង់ភ្លុកជួបបញ្ហាជីវភាព ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរ

ខណៈដៃកាន់ច្រវាអុំទូក ម្ដងឆ្វេង ម្ដងស្ដាំ ដើម្បីតម្រង់ទិសតាមប្រឡោះដើមឈើធំៗ លើផ្ទៃទឹកថ្លាឈ្វេង ក្រោមម្លប់ដ៏ត្រជាក់ នៃព្រៃលិចទឹក ស្ត្រីវ័យ ៥២ ឆ្នាំម្នាក់ កំពុងអង្គុយនៅក្បាលទូក សម្លឹងទៅមុខមើលផ្លូវ ដោយអុំទូកបណ្ដើរ រៀបរាប់បណ្ដើរ ពីបញ្ហាជីវភាពគ្រួសារ និងរបរប្រចាំថ្ងៃរបស់ខ្លួន។

អតីតមន្ត្រី CNRP ជាង៣០នាក់ត្រូវចោទនិងចាប់ខ្លួន ក្នុងពេល​ជាង១០ថ្ងៃចុងក្រោយ

លាការកម្ពុជា ​ធ្វើការចោទប្រកាន់ ចេញដីកា និង​ចាប់​ខ្លួនអតីតសកម្មជន មេឃុំ ក្រុម​ប្រឹក្សាឃុំ/សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្តរបស់គណបក្សសង្គ្រោះជាតិ​ ចំនួន​៣២នាក់ នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន ក្នុង​​ប្រទេស​កម្ពុជា ទាក់ទងនឹងការគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ​បើគិតចាប់​ពីថ្ងៃ​ទី២០ តុលា ដល់ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០១៩នេះ ។

កម្មករសំណង់​ប្រមាណ​៧០ភាគរយ នៅតែបន្តស្នាក់នៅក្នុង​អគារកំពុងសាងសង់

​កម្មករ​បម្រើ​ការងារក្នុង​វិស័យ​សំណង់​ ប្រមាណ​​៧០​ភាគរយ នៅតែ​បន្តស្នាក់​នៅ​ក្នុង​​អគារ ​​ដែល​កំពុង​សាងសង់​​​ ទោះបី​ក្រសួង​រៀបចំ​ដែនដី បាន​ចេញ​​សេចក្តី​ប្រកាស​ ណែនាំ​​ដល់​​ក្រុម​ហ៊ុន​ប្រកប​​អាជីវកម្ម​​សាង​សង់ និង​​អ្នក​​ម៉ៅការ​​សំណង់​ទាំងអស់ ​ឈប់​ឲ្យ​កម្មករ​​ស្នាក់នៅ​ក្នុង​អគារ​​ដែល​កំពុង​​សាងសង់ក៏ដោយ​។

​Court Sentences Four Opposition Officials for Insult and Incitement

The Phnom Penh Municipal Court has sentenced a former opposition official to one and a half years in prison for calling for a boycott of the 2018 election and criticizing the government in Facebook posts.

កម្ពុជាគ្រោងទិញយន្តហោះស៊ើបការណ៍ និងអាវុធមួយចំនួនទៀតពីឆែក ដើម្បីការពារជាតិ

ប្រមុខរដ្ឋាភិបាលកម្ពុជា គ្រោងទិញយន្តហោះស៊ើបការណ៍ប្រភេទថ្មីL39 និងអាវុធ​មួយ​ចំនួន​បន្ថែម​ទៀត​ពី​ប្រទេស​ឆែក ដោយថាដើម្បីការពារជាតិ ខណៈកម្ពុជាធ្លាប់បានទិញយន្តហោះ​ប្រភេទនេះចំនួន៦គ្រឿង​រួចម្តងមក​ហើយនាពេលកន្លងមក។

ភ្ញៀវទេសចរអន្តរជាតិ ធ្លាក់ចុះនៅខេត្ត៣ ដែលមានសក្តានុពលលើវិស័យទេសចរណ៍ នាបុណ្យភ្ជុំបិណ្ឌ

ចំនួន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​បាន​ធ្លាក់ចុះ ចន្លោះពី៣០ទៅ៥០ ភាគរយ នៅ​ខេត្តតំបន់​ទេសចរណ៍សំខាន់​ៗបី គឺខេត្តសៀមរាប បាត់ដំបង និងព្រះវិហារ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​រយៈ​ពេល​៣ថ្ងៃ ឆ្នាំ​២០១៩​នេះ បើធៀបទៅនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០១៨។ យោងតាម​គេហទំព័រ​របស់​មន្ទីរ​ទេសចរណ៍​​ខេត្ត សៀមរាម...

កម្មកររោងចក្រកាត់ដេរ​ខាតបង់​អត្ថប្រយោជន៍​ជាង៣០លាន​ដុល្លារ​ក្នុង១ឆ្នាំ ពីការកាត់​ថ្ងៃ​ឈប់សម្រាក​៦ថ្ងៃ

កម្មករនិយោជិតនៃវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលបម្រើការងារនៅតាមបណ្ដារោងចក្រផ្សេងៗ សម្តែងការខកចិត្តទៅនឹងការកាត់បន្ថយថ្ងៃឈប់សម្រាក៦ថ្ងៃ ប្រចាំឆ្នាំ២០២០ ដែលធ្វើឲ្យនិយោជិតម្នាក់ៗខាត់បង់ប្រាក់ចំណូលជាង៤០ដុល្លារ ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

Heat, Flooding, Disease: Phnom Penhers Share Their Climate Concerns

Ahead of a global summit that the U.N. is hoping will be the “defining moment” for action against climate change, residents around...

ផ្សារ​បឹងកេងកង​ពង្រឹង​អនាម័យ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​អន​ឡាញ​

គណៈ​គ្រប់គ្រង​ផ្សារ​បឹងកេងកង​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ពង្រឹង​អនាម័យ​ សន្ដិ​សុខ​ សណ្ដាប់ធ្នាប់​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ និង​ទាក់ទាញ​អតិថិជន​ឲ្យ​មក​ទិញទំនិញ​នៅ​ផ្សារ​របស់​ខ្លួន​ ស្រប​ពេល​ដែល​ទីផ្សារ​អន​ឡា​ញកំ​ពុង​មានការ​កើន​ក្នុង​ប្រទេស​កម្ពុជា​។