2 POSTS
ខ្ញុំឈ្មោះង៉ឹល ហេន (NGOEL HEN) អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ។ សព្វថ្ងៃ ជានិស្សិតអាហារូបករណ៍ឆ្នាំទី៤ (២០២១) ជំនាញរដ្ឋបាលសាធារណៈនៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ និងជាយុវជនម្នាក់ដែលចូលចិត្តតាមដានបញ្ហាសង្គមធ្លាប់ចូលរួមការងារសង្គមជាច្រើនមកតាមរយៈសកម្មភាពផ្សេងៗរួមមាន ការថែរក្សាការពារបរិស្ថាន ការបើកវគ្គបណ្តុះបណ្តាលចែករំលែកចំណេះដឹងដល់យុវជន ការបញ្ចេញមតិផ្សេងៗទៀតដើម្បីលើកកម្ពស់សិទ្ធិសេរីភាពប្រជាពលរដ្ឋ។
អាស្រ័យការមើលឃើញបញ្ហាសិទ្ធិមនុស្ស ជាពិសេសនោះគឺសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋទើបធ្វើអោយខ្ញុំមានបំណងចង់ក្លាយជាអ្នកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈម្នាក់ដើម្បីជួយជាការនាំនូវសម្លេងរបស់ប្រជាពលរដ្ឋដែលមានបញ្ហាជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាលដើម្បីរកដំណោះស្រាយជូនពួកគាត់តាមរយៈសារព័ត៌មាន។
ដូចនេះ ខ្ញុំក៏សម្រេចចិត្តក្នុងការចូលជាសិក្ខកាមក្នុងវគ្គបណ្តុះបណ្តាលជាមួយ Newsroom Cambodia ដើម្បីទទួលបាននូវចំណេះដឹងវិធីសាស្ត្រក្នុងការសរសេរព័ត៌មាននិងក្រមសីលធម៌របស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់ ហើយនាថ្ងៃអនាគតខ្ញុំចង់ក្លាយជាអ្នកសារព័ត៌មានឯករាជ្យដែលធ្វើការបម្រើដល់សាធារណៈជនទូទៅដើម្បីប្រជាធិតេយ្យនិងសិទ្ធិមនុស្សពិតប្រាកដ៕