Most recent articles by:

ស៊ាម សុភា (Seam Sophea)

Hello fellow members of Newsroom Cambodia and everyone! My name is Seam Sophea​ (ស៊ាម សុភា). I was born in Kratie province. Nowadays I’m living in Ounalom monastery, in Phnom Penh. I am 26 years old. I am also a student at Paññāsāstra University of Cambodia majoring in business administration. I like reading, listening and watching business news, history, and national and sometimes international news. Being a journalist with Newsroom Cambodia will enhance my capabilities in terms of personal and professional skills to write news for my country. It is my privilege and honor to learn from Newsroom Cambodia.

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងពីពិនិត្យ​ព្រះ​រាជសុខភាព​នៅ​ទីក្រុងប៉េកាំង ប្រទេសចិនវិញ

ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​ពី​ទីក្រុងប៉េកាំង ប្រទេសចិ​ន​មក​ប្រទេស​កម្ពុជា​វិញ​ហើយ នៅរសៀលថ្ងៃចន្ទ។​ យោង​តាម​សារ​បង្ហោះ​លើទំព័រ​ហ្វេសប៊ុកផ្លូវការរបស់​លោកនាករដ្ឋមន្រ្តី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ចន្ទ​​បញ្ជាក់ថា​ លោក និងភរិយារបស់លោក បានអញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ...

Blog: កម្ពុជាអាចពិបាកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយសារទំនៀមទម្លាប់ប្រពៃណីមួយចំនួន

ប្រទេសកម្ពុជាមានប្រជាជនសរុបប្រមាណ១៥លាននាក់ គិតត្រឹមឆ្នាំ២០១៩។ បើយោងតាមការអង្កេតលើប្រជាជននៅឆ្នាំ​២០១៣​របស់​វិទ្យាស្ថានស្ថិតិជាតិ ប្រជា​ជន​ចំនួន ៩៧.៩ ភាគរយ កាន់ព្រះ​ពុទ្ធសាស​នា ហើយបើយោងតាមក្រសួងធម្មការ​ និង​សាសនា ស្ទើរ​តែ​ទាំងអស់​​​នៃពួកគេ​កាន់ពុទ្ធសាសនាបែប​​ហីន​យាន​។

ក្រសួងធម្មការបញ្ជាឲ្យវាយរគាំង និងទូងស្គរតាមវត្តអារាមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩

ក្រសួងធម្មការ និងសាសនា​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​នេះ បាន​ចេញ​សារាចណែនាំអំពី ការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាមនីមួយក្នុងប្រទេសកម្ពុជា ដើម្បី​ទប់ស្កាត់​ការរី​ក​រាល​ដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍នៃព្រឹត្តការណ៍ ២០កុម្ភៈ។​

ក្នុងរយៈពេលមួយថ្ងៃមានមនុស្សពីរនាក់ស្លាប់ដោយសារ​ជំងឺកូវីដ១៩ នៅកម្ពុជា

នៅ​ថ្ងៃ​សុក្រ​​ទី​១៩ ខែ​មីនា កម្ពុជា​មានអ្នកបាត់បង់អាយុជីវិតដោយសារជំងឺកូវីដ១៩ ចំនួន​២នាក់ ម្នាក់​ជា​ស្រ្តី​អាយុ​៦២​ឆ្នាំ និង​ម្នាក់​ទៀត​ជា​បុរស​អាយុ​៤៦​ឆ្នាំ។ ​ នេះបើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល។

កងទ័ពកម្ពុជាម្នាក់ទៀតវិជ្ជមានកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំងបង្ការលើកទី២

កងទ័ពកម្ពុជាម្នាក់ទៀតហើយបានឆ្លងជំងឺកូវីដ ១៩ ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ជាលើកទី២ នៅឯមន្ទីពេទ្យព្រះកេតុមាលា កាលពីថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១។

ភ្ញៀវទេសចរជិះទូកកម្សាន្តធ្លាក់ចុះដោយសារការីករាល​ដាល​ជំងឺ​កូវីដ១៩

អ្នក​​ប្រកប​របររកស៊ី​ដឹកភ្ញៀវ​ទេសចរ​ជិះទូក​លេង​កម្សាន្ត​នៅ​តាម​ដង​ទន្លេសាប​ និង​ទន្លេមេគង្គ​​ក្នុង​​រាជធានី​ភ្នំពេញ ​បានត្អូញត្អែរ​អំពី​ការបាត់បង់​ភ្ញៀវ​ទេសចរ​មក​ជិះ​ទូក​​កម្សាន្ត ដោយសារ​​ការផ្ទុះ​ឆ្លង​រាលដាល​ជំងឺកូវីដ​១៩ ក្នុងសហគមន៍ជាលើកទីបី។

រដ្ឋបាលខេត្តក្រចេះផ្អាកការរៀបចំកម្មវិធីមង្គលការ ពិធីបុណ្យ និងពិធីជួបជុំផ្សេងៗ ជាវិធានការរាំងខ្ទប់កូវីដ

រដ្ឋបាលខេត្តក្រចេះ បានជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ឲ្យផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំកម្មវិធីមង្គលការ ពិធីបុណ្យ និងពិធីជួបជុំផ្សេងៗ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩

សម្តេចមហាសង្ឃរាជាធិបតីទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត បានយាងដឹកនាំ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ និងព្រះរាជាគណៈគ្រប់ឋានានុក្រម ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

Voxpop: គុណសម្បត្តិ និងគុណវិបត្តិរបស់សិស្សវិទ្យាល័យជុំវិញការសិក្សាតាមអនឡាញ

ការ​រាតត្បាត​នៃជំងឺ​កូ​វីដ​១៩ ​បាន​បង្ខំឱ្យ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជាចាំ​បាច់​ត្រូវ​បន្ត​ការ​សិក្សា​ពី​ចម្ងាយ និងការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ឬអន​ឡាញ​។ ក៏​ប៉ុន្តែ​ការ​សិក្សា​តាម​អន​ឡាញ​នេះធ្វើ​ឱ្យសិស្សានុសិស្សមួយចំនួនហាក់មានភាពលំបាកជាខ្លាំងក្នុងការក្រេបជញ្ជក់យកចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សិក្ខាកាមសារព័ត៌មាន Newsroom Cambodia បានសម្ភាសន៍សិស្សានុសិស្ស និងនិស្សិតមួយចំនួនអំពីការយល់ឃើញទៅលើ «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ឬអនឡាញ ថាតើមានផលលំបាក និងផលចំណេញអ្វីខ្លះតាមរយៈការសិក្សាពីចម្ងាយនេះ»។

Blog: ការបន់ស្រន់ទីកន្លែងមានមនុស្សច្រើនអាចជួយឲ្យមានការរាលដាលកូវីដ

បើទោះបីប្រទេសកម្ពុជាមានអ្នកកាន់ព្រះពុទ្ធសាសនារហូតទៅដល់ប្រមាណ ៩៥ភាគរយក៏ដោយ ជំនឿនៃការបន់ស្រន់លើរូបសំណាក់ ឬលើរឿងរាវអបិយជំនឿមួយចំនួននៅតែមានប្រជាប្រិយភាពសម្រាប់ប្រជាជនខ្មែរខ្លះ។ ទ្រឹស្តីព្រះពុទ្ធសាសនាបានបង្រៀនថា ជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់សតិ និងបញ្ញា។

Q & A: ការកែប្រែវិបត្តិជំងឺកូវីដ១៩ទៅជាឱកាស តាមរយៈការបង្រៀនសិស្សតាមអនឡាញ

លោកម្ចាស់ព្រឿង ថូយ ជាអតីតសមណសិស្សនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត (ក្រុងភ្នំពេញ) ដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០១៥។ លោកម្ចាស់​បានជា​ប់​អាហា​រូបករណ៍​​​និមន្ត​ទៅ​សិក្សា​ផ្នែក​ព្រះពុទ្ធសាសនា នៅពុទ្ធិកមហាវិទ្យាល័យសិង្ហបុរី (Buddhist College of Singapore) ប្រទេសសិង្ហបុរី កាលពីចុងឆ្នាំ២០១៦។

លោក ហ៊ុន សែន និងភរិយា ​​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩​អាស្ត្រាហ្សេណេកា​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី នៅថ្ងៃព្រហស្បតិ៍នេះ បាន​​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) របស់​ចក្រភព​អង់គ្លេស បន្ទាប់ពី​អាយុ​របស់​អ្នក​ទាំងពីរ​មិន​អាច​ចាក់វ៉ាក់​សាំងស៊ីណូហ្វាម​បាន។

Blog: ស្ថានភាពព្រះសង្ឃក្នុងវត្តឧណ្ណាលោម ខណៈ​​វិបត្តិកូវីដ១៩​ផ្ទុះក្នុងសហគមន៍

ព្រះសង្ឃមួយចំនួន​​គង់នៅកុដិសាលាបាលី (B) វត្តឧណ្ណាលោម រាជធានីភ្នំពេញ មាន​ការព្រួយ​បារម្ភជាខ្លាំង ចំពោះការផ្ទុះឡើងនៃជំងឺកូវីដ១៩ក្នុងសហគមន៍ជាបន្តបន្ទាប់ ក្រោយ​ពេល​ក្រសួង​សុខាភិបាលរកឃើញចំនួនអ្នកឆ្លងកាន់តែច្រើន និង​កន្លែង​ពាក់ព័ន្ធ​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ។

វ៉ាក់សាំង Astrazeneca ជាង៣សែនដូស ជាជំនួយរបស់អង្គការ WHO បានមកដល់កម្ពុជា

វ៉ាក់សាំង​​ការពារ​ជំងឺ​កូវីដ​១៩ អាស្ត្រា ហ្សេណេកា (Astra Zeneca) ដែល​ជា​ជំនួស​ពី​មជ្ឈ​មណ្ឌល​​កូវ៉ាក់ (COVAX Facility)​ ចំនួន​៣២៤,០០០​ដូស បានមក​ដល់​ព្រ​លាន​យន្ត​ហោះ​កម្ពុជា នៅ​ថ្ងៃ​រាត្រីថ្ងៃទី២ ខែមីនានេះ ។ យោង​តាម​ទំព័រហ្វេសប៊ុកផ្លូវការណ៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១​...

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅប្រទេសចិនដើម្បីពិនិត្យព្រះរាជសុខភាព

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះ។

ចៅអធិការវត្តចន្ទរង្សីកែង និងមន្ត្រីសង្ឃខេត្តក្រចេះសង់សាលារៀនមួយខ្នងនៅតំបន់ដាច់ស្រយាល

ចៅអធិការវត្តកែង និងមន្ត្រីសង្ឃខេត្តក្រចេះ សាងសង់​សាលា​បឋមសិក្សា​មួយ​អគារ​នៅ​តំបន់​ដាច់​ស្រយាល ក្នុង​​ខេត្តក្រចេះរួចរាល់ជាស្ថាពរ សម្រាប់​សិស្ស​ចំនួន​៦០​នាក់។