Most recent articles by:

សេន តុលា (Sen Tola)

Hello fellow members of Newsroom Cambodia and everyone! My name is Sen Tola (សេន តុលា). I was born in Kampong Thom Province, Nowadays I live in Phnom Penh City. I am 23 years old. I am a double-major student, currently studying at Pannasastra University. But at another school, PPIU, I have already completed my studies. I am interested in adventure travel and learning from new experiences that benefit myself, family and society as a whole. Currently, I am a journalism trainee at Newsroom Cambodia at CCIM because I want to become an influential news writer and researcher.

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យប្រើវ៉ាក់សាំង Sinopharm covid-19 របស់ចិន សម្រាប់លក្ខខណ្ឌបន្ទាន់

ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍​នេះ​បាន​ ចេញសេចក្ដី​អនុញ្ញាត​មួយ​ ដោយ​សម្រេច​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ ឈ្មោះ Sinopharm Covid-19 ដែល​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩​នាំ​មក​ពីប្រទេសចិន ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​បន្ទាន់។ ក្នុងសេចក្ដីអនុញ្ញាតរបស់ក្រសួងសុខាភិបាល ចេញ​ដោយ​​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង នភ​ថ្ងៃ​ទី០៤ ខែមករា ឆ្នាំ ២០២១នេះ បញ្ជាក់ថា​៖ «ក្រសួង​សុខាភិបាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា...

លោក ហ៊ុន សែន ថា ប្រេងឆៅដែលកម្ពុជាផលិតបានជាង១ខែនេះ មានកម្រិតទាបនៅឡើយ

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន នៅ​ថ្ងៃចន្ទ​នេះ​ថ្លែងថា ប្រេងឆៅ​ដែល​កម្ពុជា​បាន​ផលិត​ក្នុង​រយៈ​ពេល​​ជាង​មួយ​ខែ​​មក​នេះ ​​​មានកម្រិតទាបនៅឡើយ ដោយសារផលិតបានត្រឹមតែ​៧០០០ ទៅ៧៥០០​បារ៉ែល​ ឬស្មើ​នឹង​ជាង​១លាន​លីត្រ​តែប៉ុណ្ណោះក្នុងមួយថ្ងៃ។​

វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកកម្ពុជាក្នុងខែកុម្ភ:ឆ្នាំ២០២១នេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះប្រកាស​ថា វ៉ាក់សាំងការពារជំងឺកូវីដ​១៩ ចំនួន៦០​ម៉ឺនដូសនឹ​ង​ត្រូវបញ្ជូន​ពី​​ប្រទេសចិនមកកាន់កម្ពុជា​ក្នុងអំឡុង​ខែកុម្ភ: ឆ្នាំ​២០២១នេះ។

ភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា​ធ្លាក់ចុះ ៨០% ដោយសារ​ជំងឺកូវីដ ១៩

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ថ្លែង​ថា អ្នកទេសចរណ៍​អន្តរជាតិ​៨០% និង​អ្នក​ទេសចរណ៍​ជាតិ​២០%បាន​ធ្លាក់ចុះ​ចាប់​តាំង​ពីដើមខែមករា ឆ្នាំ២០២០ មក​ដល់​ពេល​បច្ចុប្បន្ននេះ​ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

វិស័យទេចរណ៍ត្រូវការពេល ២ទៅ ៣ឆ្នាំដើម្បីអាចវិលមកស្ថានភាពដើម ខណៈវិស័យកសិកម្មព្យាករណ៍ថានឹងមានកំណើនខ្ពស់

វិស័យទេសចរណ៍នៅកម្ពុជា ដែលជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចរបស់ប្រទេស អាចត្រូវការពេលវេលាប្រមាណជា ២ ទៅ៣ឆ្នាំទៀត​ ទើបអាចវិលត្រឡប់មកស្ថានភាពដូចដើម បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានបាត់បង់ការងារ និងចំណូលក៏បាត់បង់ ដោយសារតែរងផលប៉ះពាល់ដោយការរាលដាលនៃជំងឺកូវីដ១៩។

ព្រះសង្ឃក្នុងវត្តវិសុទ្ធិមគ្គខេត្តសៀមរាបគោរពវិន័យយ៉ាងតឹងរ៉ឹងបែប​ព្រះ​ពុទ្ធសាសនា​សុទ្ធ

(សៀមរាប)៖ វត្តវិសុទ្ធិមគ្គជាវត្តមួយស្ថិតនៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មាន​ព្រះសង្ឃ​​ជា​ង​១២០​​អង្គ មានផ្ទៃដីប្រមាណ​១០០​ហិកតា ព័ទ្ធដោយព្រៃឈើ​ក្រាស់ឃ្មឹក ត្រជាក់​ត្រឈឹង​ត្រឈៃ និង​មានស្ទឹងព័ទ្ធ​ជុំវិញ​ប្រៀប​បា​ននឹងកសិណនៅអង្គរ។

កម្ពុជាស្នើសុំវ៉ាក់សាំងការពារជំងឺអុតក្តាមពីចិនបន្ទាប់ពីមានគោស្លាប់រាប់ពាន់ក្បាលឆ្នាំមុន

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកវេង សុខុន បាននិយាយនៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២១នេះថា កម្ពុជាបានស្នើសុំឱ្យវ៉ាក់សាំងការពារជំងឺអុតក្តាមពីប្រទេសចិនដើម្បីចាក់សត្វគោបន្ទាប់ពីមានការស្លាប់រាប់ពាន់ក្បាលដោយសារជំងឺនេះកាលពីឆ្នាំ២០២០។

ក្រសួងសុខាភិបាលប្រកាសឱ្យអ្នករៀបចំពិធី​រៀបការ ឬកម្មវិធីផ្សេងៗមានភ្ញៀវត្រឹម៥នាក់មួយតុ

ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​អង្គារ​ ទី២៦ ខែមករា ឆ្នាំ២០២១នេះ បាន​​​ណែនាំ​ឲ្យ​រៀប​ចំ​​ការ​ប្រារព្ធ​កម្មវិធីបុណ្យ កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ផ្សេងៗ ត្រូវកំ​ណត់​ចំនួន​ភ្ញៀវ​ដែល​ដាក់​ឱ្យ​អង្គុយ​ក្នុង​មួយ​តុ​ត្រឹម​តែ​៥​នាក់​ប៉ុណ្ណោះ។​

ដោយត្រូវរ៉ូវជាមួយតាក់ស៊ីថៃ ពលករចំណាកស្រុករាប់ពាន់នាក់រត់ចេញពីថៃបន្ទាប់ពីការផ្ទុះឡើងនៃកូវីដ ១៩

ខណៈដែលប្រទេសថៃបានដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នដោយសារតែការឆ្លងជំងឺកូវីដ ១៩ ហើយចេះតែមានការកើនឡើងនោះ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ចំនួន ៣៣៦៦នាក់ បានលួចរត់មកកម្ពុជា ដោយបានត្រូវរ៉ូវគ្នាជាមួយតាក់ស៊ីថៃដែលបានជួយពង្វាង ពីសមត្ថកិច្ចថៃ យកមកទំលាក់នៅក្បែរព្រំដែន ហើយពួកគេក៏បាននាំគ្នាដើរក្នុងព្រៃបន្ត។

អាជីវកម្មនៅតំបន់ប្រាសាទអង្គរវត្តប្រឈមនឹងភាពមិនប្រាកដប្រជាបន្ទាប់ពីការធ្លាក់ចុះនៃភ្ញៀវទេសចរដោយសារតែកូវីដ

ខេត្តសៀមរាប៖ អាជីវករ និងអ្នករត់ម៉ូតូកង់បីនៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប បាននិយាយថាពួកគាត់បានរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃភ្ញៀវទេសចរ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺ ១៩ ដែលបានវាយលុកប្រទេសកម្ពុជាកាលពីដើមឆ្នាំ២០២០។

ខណៈកូវីដវាយលុក ការធ្វើឱ្យវត្ថុអនុស្សាវរីយ៍ពីដូងជាប្រភពចំណូលថ្មីសម្រាប់អ្នកភូមិក្នុងខេត្តសៀមរាប

ស្រុកអង្គធំ សៀមរាប - កាលពីដំបូងឡើយ អ្នកស្រីសំ សំភាស់ គ្រាន់តែចង់កែច្នៃផ្លែដូងធ្វើជារបស់លេងសម្រាប់កូនគាត់នៅក្នុងភូមិមួយនៃស្រុកអង្គធំ ក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ ហើយការច្នៃប្រឌិតរបស់គាត់ ក៏បានចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរដែលបានឆ្លងកាត់។

សវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៦១នាក់ បានចាប់ផ្តើម​ និង បន្តនៅថៃ្ងទី២៨ ខែមករា

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចាប់ផ្តើមបើកសវនាការកាត់ក្តីអតីតសកម្មជនគណបក្សសង្រ្គោះជាតិចំនួន ៦១នាក់ ពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ ហើយនឹងបន្តសវនាការនេះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

កសិករ​​មួយ​ចំនួន​​នៅ​​កំពង់ធំ​​ថា​​ទិន្នផល​​ស្រូវ​​ធ្លាក់​ចុះ​​ព្រោះ​​គ្រោះ​​រាំង​ស្ងួត​​អូស​​បន្លាយ​​យូរ​

ប្រជាកសិករ​មួយចំនួនរស់នៅ​ស្រុក​តាំងគោក ខេត្តកំពង់ធំ ត្អូញត្អែរ​ពី​ទិន្នផល​ស្រូវធ្ងន់​ឬស្រូវវស្សា ធ្លាក់ចុះ​ជាង​ឆ្នាំមុន ដោយសារ​គ្រោះ​រាំងស្ងួត​នៅ​ឆ្នាំនេះ​បាន​អូស​បន្លាយ​រយៈពេល​យូរ។

មូលនិធិ Clooney ដើម្បីយុត្តិធម៌អំពាវនាវឲ្យកម្ពុជាធានាថាការកាត់ក្ដីលើកញ្ញា សេង ធារី ប្រកបដោយ យុត្តិធម៌

មូលនិធិ Clooney ដើម្បីយុត្តិធម៌ (CFJ)​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​អំពាវ​នាវ​ឲ្យ​​កម្ពុជា​ធានាថា​​ការកាត់ក្ដី​លើ​ ​មេធាវី​ផ្នែក​​សិទ្ធិ​មនុស្សជនជាតិ​ខ្មែរ​អាមេរិកាំង គឺ​កញ្ញា​ សេង ធារី​​ ​ប្រកប​ដោយ​ការ​គោរព​សិទ្ធិ និង​យុត្តិធម៌​​។​

Vox Pop: ពលរដ្ឋខ្លះមិនពេញចិត្តចំពោះការផ្លាស់ប្តូរទីតាំងសត្វស្វាចេញពីតំបន់អង្គរ ​ហើយ សំណូមពរឲ្យអាជ្ញាធរមានដំណោះស្រាយប្រសើរជាងនេះ

មនុស្សមួយចំនួន ដែលត្រូវបានសម្ភាសន៍ដោយ Newsroom Cambodia បាននិយាយថាពួកគេមានការស្រងាកចិត្តដោយសារការផ្លាស់ទីលំនៅរបស់សត្វស្វាចេញពីតំបន់ប្រាសាទអង្គរវត្ត ដោយនិយាយថាវាជាផ្នែកមួយនៃធម្មជាតិដែលមនុស្សរស់នៅជាមួយសត្វស្វា ហើយអាជ្ញាធរគួរតែមានដំណោះស្រាយល្អជាងនេះ។​

Vox Pop: ទស្សនៈពលរដ្ឋលើប្រធានបទស្រ្តីកាន់តំណែងជាអ្នកដឹកនាំ

តួនាទីជាមេដឹកនាំ ឬក៏ជាអ្នកគ្រប់គ្រងក្នុងស្ថាប័នណាមួយ ប្រហែលមិនមានការកំណត់អំពី យេនឌ័រទេ ហើយសមត្ថភាពដឹកនាំរបស់មនុស្សម្នាក់ៗគួរតែពឹងផ្អែកលើភាពខ្លាំងនិងលក្ខណៈបុគ្គលរបស់ពួកគេ ដូច្នេះការងារធំៗ និងលំបាក មិនមែនមានតែបុរសអាចធ្វើបាននោះទេ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយមនុស្សមួយចំនួន។