ខ្ញុំបាទឈ្មោះ​​ យី សារ៉ាត់​ ភេទ ប្រុស ជាសិក្ខាកាមនៅ មជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM​​) ខ្ញុំឃើញថា ​ការបង្រៀន ​របស់លោកគ្រូ​នៅទីនេះល្អ ​គឺបានធ្វើឲ្យខ្ញុំបានយល់ដឹង ពីរបៀបធ្វើព័ត៌មានល្អ ច្បាស់លាស់ នឹងឲ្យខ្ញុំយល់ដឹងពីជ្រុងព័ត៌មាន ក៏ដូចជា រកប្រភពនៃព័ត៌មាន ដែលខ្ញុំមិនបាន ដឹងពីមុន។ ទោះបី ខ្ញុំមិនទាន់ ចាប់បាន១០០% ក៏ដោយក៏ខ្ញុំ សប្បាយចិត្ត ព្រោះនេះ គ្រាន់តែ ជាការចាប់ផ្ដើម ក្នុងសប្តាហ៍ដំបូង តែប៉ុណ្ណោះ។ ហើយបានបងៗ ដែលបានមករៀនជាមួយគ្នា ពួកគាត់មានភាពរោះរាយ ហើយនៅពេលរៀន គឺពោពេញដោយ ស្នាមញញឹម ជាហេតុធ្វើឲ្យខ្ញុំពេញចិត្ត ក្នុងការមករៀននៅទីនេះខ្លាំងណាស់។​