ចាប់​តាំងពី​​បើក​វគ្គ​បណ្តុះបណ្តាលសារព័ត៌មានខ្លី ​នៅCCIM​ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ រហូត​មក​ដល់ពេល​នេះ ខ្ញុំ​ទទួល​បាន​ចំណេះដឹង​បន្ថែម​ថ្មីៗ ​ពីលើ​ចំណេះដឹង​ផ្សេងៗ ​ដែល​ខ្ញុំ​កំពុងស្វែង​រក​។ ខ្ញុំ​ស្រលាញ់​វិស័យសារ​ព័ត៌មាន ដូច្នេះហើយ​ខ្ញុំ​តែង​ស្វែងរក​ចំណេះដឹង​អំពីវិស័យនេះ។ តែ​ចំណេះដឹង​ដែល​ខ្ញុំ​ស្វែងរក​ទាំងនោះ នៅ​មិនទាន់​គ្រប់គ្រាន់​ ​សម្រាប់​សម្រួច​ចំណូល​ចិត្ត​នេះ ​បាន​នៅ​ឡើយ។ ទើបតែ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​ទេ ទើប​ខ្ញុំ​ទទួល​បាន​នៅ​អ្វី​ដែល​ខ្ញុំ​កំពុង​ស្វែងរក ។

ជាមួយគ្នានេះដែរ ខ្ញុំក៏បានរីកចម្រើនផ្នែកភាសាបរទេស ដែល​ជា​ភាសា ​ចំបាច់សម្រាប់​ធ្វើ​ការ​ទំនាក់ទំនង​ជា​មួយ​បរទេស និង​ជា​ប្រភព​ដ៏សំខាន់​សម្រាប់​ក្រេបជញ្ជក់​ចំណេះ​ដឹង​លើ​គេហទំព័រ​បរទេស​នានា ដែល​មាន​ភាព​សម្បូរ​បែប ​​ឥត​គណនា។ ជា​ពិសេស​នោះ វគ្គ​បណ្តុះបណ្តាល​ត្រឹមតែ​មួយ​រយៈ​ខ្លី​មក​នេះ ខ្ញុំ​ចេះ​ចាប់ផ្តើម​ស្គាល់​បុគ្គលល្បីៗ​ច្រើន និងបាន​រៀន​សូត្រ ​ស្វែងយល់​ពី​ពួក​គេ ​និង​ចេះ​របៀប​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ទូទៅ​ដើម្បី​ទទួល​បាន​ពត៌មានចំណេះដឹង និង​បទពិសោធន៍។ លើសពីនេះទៀត​ ខ្ញុំបានធ្វើរឿងជាក្រុម ដោយបានទៅសម្ភាសន៍ប្រភពនៅខាងក្រៅ។