បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល សារព័ត៌មាន ជាងពីរសប្ដាហ៍កន្លងមកនេះ ខ្ញុំមានការរីកចម្រើនទៅមុខច្រើន ដោយយល់ដឹងពីរបៀបជ្រើសរើសរឿង និងកំណត់ពីប្រភពដែលត្រូវធ្វើជាមួយនឹងអ្វី ដែលជាចំណាប់រម្មណ៍របស់ខ្ញុំ។
នៅពេលដំបូង នៃថ្ងៃចុះសម្ភាសន៍ ប្រជាពលរដ្ឋដែល រស់នៅជុំវិញបឹងតាមោក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ បានផ្ដល់នូវបទពិសោធជាច្រើន អំពីអ្វីដែល ពាក់ព័ន្ធ នឹងជីវិតនៃអ្នកសារព័ត៌ ក៏ដូចជាអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការខិតខំបំពេញ នូវវិជ្ជាជីវៈរបស់ខ្លួន ដើម្បីមប្រើដល់ផលប្រយោជន៍ស្ថាប័ន ប្រជាជន និងសង្គមជាតិទាំងមួល។
ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះថ្ងៃដំបូងនៃការចុះសម្ភាសន៍ របស់ខ្ញុំជាមួយនឹង ប្រជាពលរដ្ឋទាំងនោះ។ ពួកគាត់ខ្លះហាក់ មានការព្រួយបារម្មណ៍ អំពីការផ្ដល់បទសម្ភាសន៍ ជាមួយខ្ញុំ ប៉ុន្ដែមានប្រជាពលរដ្ឋជាច្រើន ជាពិសេសស្ដ្រីហាក់ មានការរីករាយច្រើន ក្នុងការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងាររបស់ខ្ញុំ។ បន្ថែមពីលើនេះ ខ្ញុំមានក្រុមការងារមួយដ៏ល្អ ដែលយើងម្នាក់ៗសុទ្ធតែរីករាយក្នុងការធ្វើការងារជាមួយគ្នា។ ហើយយើងមានការនឿយហត់ខ្លះៗ ប៉ុន្ដែពួកយើងនៅតែរីករាយ ក្នុងការធ្វើរឿងនេះជាខ្លាំង។ យើងបានជួយ គ្នាទៅវិញទៅមក ដើម្បីសម្រួលឱ្យដំណើការ និងបេសកកម្ម របស់ពួកយើង ទទួលបានជោគជ័យ។ ហើយពួកយើង បានធ្វើវាយ៉ាងល្អ។
កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ វាគឺជាបេសកកម្មជាទីពីររបស់ខ្ញុំ ដែលត្រូវបានលោកគ្រូ ឆន ចាន់ស៊ី ចាត់តាំងឱ្យទៅចូល កម្មវិធី សន្និសិទការសែត មួយរបស់គណបក្សខ្មែរស្រលាញ់ជាតិ ដែលបានរៀបចំឡើង នៅសណ្ឋាគារសាន់វេ ដើម្បីធ្វើការសង្កេត ពីរបៀបយកព័ត៌មាន និងជួយការងារខ្លះៗ ជាមួយនឹងលោក វណ្ណ វិចារ អ្នកសារព័ត៌មាន Freelance VOD។ ប៉ុន្ដែ គួរឱ្យសោកស្ដាយបន្ដិច ដែលនៅពេលនោះ ខ្ញុំមិនបានយកសៀវភៅទៅជាមួយដើម្បីកត់ត្រាហើយក៏មិនបានជួយការងារអ្វី លោក វិចារ បន្ដិចសោះ។ នេះជាកំហុសឆ្គងមួយដែល ខ្ញុំត្រូវចងចាំជាងគេ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ចំណែកនៅក្នុងបន្ទប់ NEWSROOM វិញ ខ្ញុំនឹងដៃគូរខ្ញុំពីរនាក់ទៀត គឺនៅមានការងារមួយ ដែលទាក់នឹងបញ្ហាប្រឈមរបស់ព្រះសង្ឃ ក្នុងការចូលរួម ក្នុងសកម្មភាពសង្គម ដែលយើងនៅមិនទាន់ បានបញ្ចប់រួចរាល់ នៅឡើយ។ ប៉ុន្ដែ ពួកយើងបាននឹងកំពុង ខិតខំយ៉ាងសកម្ម ដើម្បីធ្វើ ការងារមួយនេះ ឱ្យចប់សព្វគ្រប់នៅសប្ដាហ៍នេះ។ ខ្ញុំស្រលាញ់ការងារមួយនេះខ្លាំងណាស់ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺខ្ញុំមានមិត្ដភក្ដិរួមការងារដ៏ល្អ និងគ្រូណែនាំដ៏ពូកែៗផង។ អរគុណលោកគ្រូ ចាន់ស៊ី លោក Michael និងក្រុមការងារ NEWSROOM CAMBODIA ទាំងអស់ដែលតែងតែយកចិត្ដទុកដាក់ចំពោះពួកយើង។ អរគុណCCIM ដែលបានរៀបចំ វគ្គបណ្ដុះបណ្ដាលសរសេរសារព័ត៌មាននេះឡើង។ សូមអរគុណ!!!