ឆ្លងតាមការចូលរួមវគ្គបណ្ដុះបណ្តាលនៅសប្ដាហ៍ទី៣នេះ ខ្ញុំទទួលបានទទួលបទពិសោធន៍មួយចំនួនដូចជា​​​​ ចុះជួបប្រជាពលរដ្ឋដើម្បីធ្វើបទសម្ភាសន៍ទាក់ទងទៅនឹងបញ្ហាលុបបឹងទំពុន។ មុននិងសម្ភាសន៍ យើងបានរៀនពីរបៀបត្រៀមសំនួរ ដើម្បីសួរ​​ របៀបថតរូប និងបានជួបហេតុការណ៍មួយគឺប៉ូលីសដេញចាប់ចោរ នៅពេលដែលយើងចុះដល់កន្លែងសម្ភាសន៍ផ្ទាល់។​​ មួយវិញទៀត គឺបានធ្វើរឿងជាក្រុម ទាក់ទងទៅនឹងកំណើនអ្នកអាន។ ក្នុងនោះក៏បានចុះសម្ភាសន៍ផ្ទាល់ជាមួយ​​ អ្នកលក់សៀវភៅ​​​​ ប្រធានបណ្ណាគារជាតិ​ និស្សិត និងអ្នកនិពន្ធ។​ ខ្ញុំក៏បានទទួល បទពិសោធន៍ខ្លះ ពីអ្នកថតរូបល្បី។ គាត់ជាអ្នកថតរូបម្នាក់ ធ្លាប់បំរើឲ្យកាសែតល្បីៗមូយចំនួន។