ខ្ញុំឈ្មោះ យី សារ៉ាត់ ជាសិក្ខាកាមផ្នែកសារព័ត៌មាន នៅCCIM។ នៅសប្ដាហ៍ ទី២នេះ ខ្ញុំបានចេះមេរៀនថ្មី គឺការសម្ភាសតាមទូរសព្ទ និងបានធ្វើការងារជាក្រុម ដើម្បីធ្វើអត្ថបទមួយ។ ក្នុងកិច្ចសម្ភាស នោះខ្ញុំបានសម្ភាស លោកនាយករង អង្គការលីកាដូគឺ លោក អំ សំអាត ក្នុងប្រធានបទ បញ្ហាប្រឈម របស់ព្រះសង្ឃ ក្នុងការចូលរួម ក្នុងកិច្ចការសង្គម និងបញ្ហា ព្រះសង្ឃ ក្នុងការធ្វើ ធម្មយាត្រា ទៅកាន់ ខេត្តព្រះសីហនុ ដើម្បី ស្នើឲ្យបិទ កាស៊ីណូ ដែលបានសង់រំលោភ ឆ្នេរសមុទ្រ។ ការសម្ភាស នេះខ្ញុំគិតថា ខ្ញុំធ្វើមិនសូវ បានល្អ ប៉ុន្មានទេ ដោយសារ វាលើកដំបូង របស់ខ្ញុំ ក្នុងការសម្ភាសនេះ។