ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃដំបូងដែលសិក្ខាកាម ទាំងអស់ បានមកស្គាល់បន្ទប់រៀន និងស្គាល់សិក្ខាកាម ជាប់ឈ្មោះរៀន វគ្គបណ្ដុះបណ្ដាល ផ្នែកសារព័ត៌មាននៅ មជ្ឈមណ្ឌ លកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។ វគ្គនេះមានសិក្ខាកាមចូលរូមចំនួន១៤នាក់ សុទ្ធតែយុវជន មានទាំងយុវនារី៥នាក់ ព្រមទាំងព្រះសង្ឃបីអង្គផងដែរ។
ខ្ញុំបាទឈ្មោះ លី មីសាន ជាសិក្ខាកាមម្នាក់ ក្នុងចំណោមសិក្ខាកាមទាំង១៤នាក់ ដែលមានឳកាសបានរៀន វគ្គបណ្ដុះបណ្ដាល ផ្នែកព័ត៌មាននៅ(CCIM)។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រ ព័ន្ធផ្សាយឯករាជ្យ (CCIM) មានការផ្ដល់ជួននូវការបណ្ដុះបណ្ដាលដល់សិក្ខាកាមចំនួន៦វគ្គ ហើយនេះជាវគ្គទី២ បន្ទាប់ពីវគ្គទី១ ត្រូវបានបញ្ចប់ក្នុងកំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩។
សប្ដាហ៍ដំបូង សិក្ខាកាមបានណែនាំខ្លួន និងបានស្គាល់គ្នា ស្គាល់ពីវិន័យក្នុង វគ្គបណ្ដុះបណ្ដាលយ៉ាងច្រើន។ បន្ទាប់ពីសប្ដាហ៍ទីមួយបានបញ្ចប់ ខ្ញុំយល់ជ្រាបបានប្រសើរជាងមុន ដូចជាបានជជែកពិភាគ្សាគ្នា លើប្រធានបទផ្សេងៗគ្នា។ ក្នុងសប្ដាហ៍នោះដែរ ខ្ញុំក៏បានទៅចូលរួមពិធីបើកសម្ពោធខេមបូចា (CamboJA) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ជាមួយសិក្ខាកាម នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានអ្នកការសែតជាច្រើនស្ថាប័ន បានអញ្ជើញមកចូលរួម ព្រមទាំងអ្នកការសែតបរទេសមួយចំនួនផងដែរ។
សប្ដាហ៍ទី២ ខ្ញុំបានសុំច្បាប់សម្រាកពេញមួយសប្ដាហ៍ ព្រោះមានការរវល់ខ្លាំង។ ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ ដែលមិនបានចូលរួមរៀនមេរៀនបន្ដក្នុងសប្ដាហ៍ទី២។
សប្ដាហ៍ទី៣ ខ្ញុំទទួលបានការបង្ហាត់បង្រៀន និងរបៀបនៃការធ្វើបទសម្ភាសន៍ពីលោកគ្រូខ្មែរ និងបរទេស ពីរបៀបថតរូប ថតសម្លេង បច្ចេកទេសសម្ភាសន៍ និងបច្ចេកទេសសួរ។ ហើយលោកគ្រូក៏បានប្រាប់សិក្ខាកាមផងដែរ មុននឹងយើងត្រូវចេញដំណើរទៅសម្ភាសន៍គេ យើងត្រូវមានការរៀបចំ ដូចជា (បណ្ណសម្គាល់ខ្លួនរបស់ស្ថាប័ន អ្នកត្រូវសម្ភាសន៍ រឿងរ៉ាវចង់សម្ភាសន៍ កំណត់ពេលវេលា ទីកន្លែងច្បាស់លាស់ ប៊ិច សៀវភៅ ម៉ាស៊ីនថតរូប ម៉ាស៊ីនថតសំឡេង អាចជាកាមេរ៉ា រឺទូរសព្ទ។ បន្ទាប់មកខ្ញុំនិងសមាជិកក្រុមមានគ្នា៣រូប ធ្វើការអនុវត្ដន៍ផ្ទាល់ ក្នុងការធ្វើបទសម្ភាសន៍ បងស្រី កូនចាបមាស និងប្អូនប្រុសឈ្មោះ ស៊ុយ លីមប៉ាវ ជាអ្នកនិពន្ធសៀវភៅវ័យក្មេងនៅកម្ពុជា ។ បន្ទាប់បានសរសេររៀបរាប់ពីអ្វីបានមកពីការសម្ភាសន៍ និងក្នុងបង្ហាញក្នុង Website Newsroom Cambodia នាពេលខាងមុខនេះ។
សូមអរគុណ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលឡើង និងបានផ្ដល់ឳកាសអោយខ្ញុំ ទទួលបានរៀនវគ្គនេះ៕