ថ្ងៃ​ពុធ​ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃដំបូង​ដែលសិក្ខាកាម ទាំង​អស់ បានមក​ស្គាល់បន្ទប់រៀន និងស្គាល់​សិក្ខាកា​ម ជាប់ឈ្មោះ​រៀន វគ្គ​បណ្ដុះ​បណ្ដាល ផ្នែក​សារព័ត៌មាន​នៅ មជ្ឈ​មណ្ឌ លក​ម្ពុជាដើម្បី​ប្រព័ន្ធផ្សព្វផ្សា​យឯករាជ្យ (CCIM)។ វគ្គ​នេះមានសិក្ខា​កាមចូ​លរូមចំនួន១៤​នាក់ សុទ្ធ​តែយុវជន ​មានទាំងយុវនា​រី៥នាក់ ព្រមទាំ​ងព្រះស​ង្ឃបីអង្គ​ផងដែ​រ។

 ខ្ញុំបា​ទឈ្មោះ លី មីសា​ន ជាសិក្ខាកា​មម្នាក់ ក្នុងចំ​ណោមសិក្ខាកា​មទាំង១៤នាក់ ដែ​លមានឳកាសបានរៀន ​វគ្គបណ្ដុះ​​បណ្ដាល ផ្នែក​ព័ត៌មាននៅ(CCIM)។ មជ្ឈមណ្ឌលក​ម្ពុជាដើ​ម្បី​ប្រ ព័ន្ធផ្សាយឯក​រាជ្យ (CCIM) មានការផ្ដ​ល់ជួននូ​វការបណ្ដុះ​បណ្ដាលដល់សិក្ខា​កាមចំ​​នួន៦វគ្គ ហើយ​នេះជាវគ្គទី២ បន្ទាប់ពីវគ្គ​ទី១ ត្រូវបានបញ្ចប់ក្នុ​ងកំឡុង ខែវិច្ឆិកា​ ឆ្នាំ២​០១៩។

 សប្ដាហ៍​ដំបូង សិក្ខាកា​មបានណែនាំខ្លួន និ​​ងបានស្គាល់គ្នា ស្គាល់​ពីវិន័យក្នុ​ង វគ្គបណ្ដុះ​បណ្ដាលយ៉ា​ងច្រើន។ ​បន្ទាប់ពីសប្ដាហ៍ទីមួយបានបញ្ចប់ ​ខ្ញុំយល់ជ្រាបបា​នប្រសើរជាងមុន ដូចជាបាន​ជជែកពិភាគ្សា​គ្នា​ លើ​ប្រធានបទផ្សេ​ងៗគ្នា។ ​ក្នុងសប្ដា​ហ៍នោះដែរ ខ្ញុំ​ក៏បា​នទៅចូលរួ​មពិធីបើក​សម្ពោធខេមបូចា (CamboJA) នៅថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៩ ជាមួយសិក្ខា​កាម នៅសណ្ឋាគារហ៊ីម៉ា​វ៉ារី ក្នុងរាជធា​នីភ្នំពេញ។ ក្នុងនោះ​មានអ្នកកា​រសែតជាច្រើន​ស្ថាប័ន បានអញ្ជើញ​មកចូលរួម ព្រមទាំង​អ្នកការសែតបរទេស​មួយចំនួនផង​ដែរ។

ស​ប្ដាហ៍ទី២ ខ្ញុំបានសុំច្បាប់សម្រាកពេញមួយសប្ដា​ហ៍ ព្រោះមានការរវល់ខ្លាំ​ង។ ខ្ញុំពិតជាសោកស្ដា​យខ្លាំងណាស់ ​ដែលមិនបា​​នចូលរួមរៀនមេរៀ​នបន្ដក្នុ​ងសប្ដាហ៍​ទី២។

សប្ដា​ហ៍ទី៣ ខ្ញុំទទួលបា​នការបង្ហាត់បង្រៀ​ន និងរបៀប​នៃការធ្វើបទសម្ភាសន៍​ពីលោក​គ្រូខ្មែរ​ ​និងប​រទេស ពីរបៀប​ថតរូប ថតសម្លេ​ង បច្ចេកទេស​សម្ភាសន៍​ និងបច្ចេកទេ​សសួរ។ ហើ​យលោ​កគ្រូក៏បាន​ប្រាប់សិក្ខាកាម​ផងដែរ មុននឹងយើ​ងត្រូវចេញដំណើ​រ​ទៅសម្ភាសន៍​គេ យើង​ត្រូ​វមា​នកា​ររៀ​បចំ ដូចជា (បណ្ណសម្គាល់ខ្លួន​របស់ស្ថាប័ន អ្នកត្រូវសម្ភាសន៍ រឿងរ៉ាវចង់សម្ភាសន៍ កំណ​ត់ពេល​វេលា ទីកន្លែងច្បា​ស់លាស់ ប៊ិច សៀវភៅ​ ម៉ាស៊ីនថតរូប ម៉ាស៊ីន​ថតសំឡេង អាចជា​កាមេ​រ៉ា​ រឺទូរសព្ទ។ បន្ទាប់មកខ្ញុំនិងសមាជិកក្រុមមានគ្នា​៣រូប ធ្វើការអនុវត្ដន៍ផ្ទា​ល់ ក្នុ​ងការធ្វើបទស​ម្ភាសន៍ បងស្រី កូន​ចាបមាស និងប្អូនប្រុសឈ្មោះ ស៊ុយ លីមប៉ាវ ជាអ្នកនិព​ន្ធសៀវភៅវ័យក្មេ​ងនៅកម្ពុជា​ ។ បន្ទាប់បាន​សរសេររៀប​រាប់ពីអ្វីបានមកពីការសម្ភា​សន៍ និងក្នុងបង្ហាញក្នុង Website Newsroom Cambodia នាពេលខាងមុខនេះ។

សូមអរគុណ មជ្ឈមណ្ឌល​កម្ពុជាដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​(CCIM​) ដែល​បា​ន​រៀប​ចំ​វគ្គ​​បណ្ដុះប​ណ្ដាល​ឡើង និង​បានផ្ដល់ឳកាសអោ​យខ្ញុំ ទទួលបានរៀនវគ្គនេះ​​៕