នេះជាសប្ដាហ៍ទីបួន ហើយនៃការចូលរួមរបស់ខ្ញុំ ជាមួយវគ្គបណ្ដុះបណ្ដាលក្នុងការសរសេរសារព័ត៌មាន ដែលរៀបចំឡើងដោយ មជ្ឍមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។ វាបានធ្វើឱ្យខ្ញុំមានផ្លាស់ប្ដូរ និងយល់ដឹងច្រើន អំពីរបៀប នៃការធ្វើព័ត៌មាន ដែលប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាជីវៈច្បាស់លាស់។
នៅពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងតែជាអ្នកសារព័ត៌មានម្នាក់អញ្ចឹង។ ហើយនៅពេល ដែលខ្ញុំបានចុះទៅ យកព័ត៌មាន ឬក៏សម្ភាសន៍ តាមទូរសព្ទ ខ្ញុំយល់ថា វាបានធ្វើឱ្យខ្ញុំកាន់តែមានភាពក្លាហានជាងមុន និងអាចយល់ដឹងច្រើន អំពីរបៀបនៃការធ្វើទំនាក់ទំនងផងដែរ។ ប៉ុន្ដែ ក៏នៅមានចំណុច ជាច្រើនទៀត ដែលខ្ញុំនៅមិនទាន់យល់ដឹង អំពីវិស័យជាអ្នកសារព័ត៌មាននេះ ហើយខ្ញុំជឿថា វគ្គបណ្ដុះបណ្ដាលនេះ នឹងជួយឱ្យខ្ញុំអាចឈានជើង ចូលទៅក្នុងវិស័យមួយនេះបាន ដែលប្រកដោយក្រមសីលធម៌ និងមានវិជ្ជាជីវៈម្នាក់។