សប្ដាហ៍នេះ ខ្ញុំទទួលបាន បទពិសោធន៍ថ្មី ជាច្រើន អំពីការចុះទៅសម្ភារសន៍ព្រឹត្តិការណ៍មួយ ដែលប្រជាសហគមន៍ មកពីខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

ដោយសារលើកដំបូង ដែលជួបរឿងបែបនេះខ្ញុំមានអារម្មណ៍ ខ្លូនឯងនៅ មានចំនុចខ្វះខាតជាច្រើន ក្នុងការប្រមូលព័ត៌មាន ពីពួកគាត់។ ខ្ញុំមិនបានដឹងអំពីសាវតានៃរឿងលម្អិត ជាហេតុធ្វើឲ្យខ្លួន មិនទាន់ស្វែងរកចំនុច រសើបនៃរឿងនេះ។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាលនេះរួច នឹងទទួលបានភាពល្អប្រសើរផ្នែកសរសេរ និងចុះយកព័ត៌មានគ្រប់ជ្រុងជ្រោយ។