នេះជាសប្ដាហ៍ទី៥ហើយ ដែលខ្ញុំបានចូលរួម ជាមួយវគ្គបណ្ដុះបណ្ដាល អ្នកសរសេរសារព័ត៌មានរបស់មជ្ឍមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។

នៅក្នុងបន្ទប់NEWSROOM CAMBODIA ជាមួយនឹងមិត្ដរួមជំនាន់របស់ខ្ញុំ បានធ្វើឱ្យខ្ញុំកាន់យល់បានច្រើនអំពីអ្វីដែលហៅថាតម្លៃនៃការសាមគ្គី ការជួយទុក្ខធុរៈ និងការលើកទឹកចិត្ដដល់គ្នាទៅវិញទៅមក។ ហើយអ្វីដែលពិសេសជាងនោះ គឺខ្ញុំតែងតែទទួលបានការបង្រៀន ការណែនាំ និងការលើកទឹកចិត្ដ ជាច្រើនពីសំណាក់គ្រួបង្គោល ទាំងពីររបស់ខ្ញុំ គឺលោកគ្រូ ចានស៊ី និងMichael ។

ក្នុងសប្ដាហ៍នេះផងដែរ ខ្ញុំជាមួយនឹងក្រុមB2Gរបស់ខ្ញុំ បានធ្វើការជាមួយគ្នាបានយ៉ាងល្អបំផុត។ បើទោះបីជា ពួកយើងមានការនឿយហត់ និងមានការលំបាកយ៉ាងក៏ដោយ ក៏ពួកយើងនៅតែអាចធ្វើវាបានដែរ។ សម្រាប់ខ្ញុំផ្ទាល់ គឺខ្ញុំមានការលំបាក មួយចំនួនទាក់ទង ជាមួយការប្រើប្រាស់ឃ្លាឃ្លោង ពាក្យពេចន៍ និងជាពិសេសការជួបសម្ភាសន៍ តាមទូរស័ព្ទជាមួយនឹងប្រភពរបស់ខ្ញុំ។ ដោយសារតែខ្ញុំ ហាក់មិនទាន់មាន បទពិសោធគ្រប់គ្រាន់ ក្នុងការសួរ ក៏ដូចជាការប្រដេញនូវ សំណួរផ្សេង ទៅកាន់ប្រភពរបស់ខ្ញុំ ដើម្បីអាចឱ្យខ្ញុំរកបានភាពស៊ីជម្រៅនៃរឿងដែលត្រូវធ្វើ។ តែទោះជាយ៉ាង ក៏ខ្ញុំសង្កេតឃើញថា សមិទ្ធផលដែលអាចធ្វើបាននៅក្នុងសប្ដាហ៍នេះ គឺមានភាពល្អប្រសើរច្រើន ជាងសប្ដាហ៍មុនៗ ជាច្រើនផងដែរ។

ហើយខ្ញុំបេ្ដជ្ញាថា ខ្ញុំនឹងធ្វើឱ្យបានល្អបំផុត ជាមួយនឹងវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីអាចឱ្យខ្ញុំមានឱកាសអភិវឌ្ឍខ្លួន ទៅជាអ្នកសារព័ត៌មានម្នាក់ ដែលប្រកបដោយក្រមសីលធម៌ និងមានវិជ្ជាវិជ្ជៈច្បាស់លាស់។