ក្នុងសប្ដាហ៍ទី៥នេះ ខ្ញុំបានទទួលការពន្យល់យ៉ាងក្បោះក្បាយពីលោកគ្រូខ្មែរ និងបរទេសទាក់ទង និងការសរសេរព័ត៌មាន និងការបែងចែកព័ត៌មានរវាងការសរសេរ Break News និង Feature។
រឿងដែលខ្ញុំបានចុះទៅធ្វើការអនុវត្ដន៍ព័ត៌មានមុនគេបន្ទាប់ពីបានរៀន ខ្ញុំបានចាប់អារម្មណ៍ទៅលើព័ត៌ដែលឃើញ មានការស៊ែរព្រោងព្រាតតាមបណ្ដាញសង្គមហ្វេសប៊ុក ឃើញថាមានបងប្អូនខ្មែរឥស្លាមរើរុះផ្ទះខ្ទមរបស់ពួកគាត់នៅតបន់ចុងកោះ ក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។ បន្ទាប់ពីចេញសេចក្ដីប្រកាសរបស់រដ្ឋបាលខណ្ឌជ្រោយចង្វា ឲ្យពួកគាត់រុះរើចេញពីតំបន់នោះ។ ចង់ដឹងថា ពួកគាត់ក្រោយពីរុះរើ តើនឹងផ្លាស់ទីទៅរស់នៅទីណាទៀត និងមានការប្រឈមលំបាកអ្វីខ្លះដល់គ្រួសារ ក៏ដូចជាកុមារដែលកំពុងរៀននោះ? ហើយមានកុមារប៉ុន្មាននាក់ដែលឈប់រៀន ទៅរស់នៅជាមួយម្ដាយឪពុកនៅតំបន់ផ្សេងៗ និងមានការសំណូមពរអ្វីខ្លះដែរ?។
សម្រាប់ខ្ញុំផ្ទាល់អ្វីដែលខ្ញុំទទួលបានជាក់ស្ដែង បន្ទាប់ពីបានទៅសម្ភាសន៍ពួកគាត់ ជាលើកដំបូងគឺខ្ញុំយល់ថាកត្ដាលំបាកមានច្រើន។ ដឹងត្រឹមថាវាមិនងាយស្រួលដូចដែលខ្ញុំ បានរៀនក្នុ ងសាលានោះទេ ព្រោះថាយើងត្រូវចំណាយពេលវេលាច្រើនសម្រាប់យកព័ត៌មានអោយជាក់លាក់។