ក្នុងស​ប្ដាហ៍ទី៥នេះ ខ្ញុំបា​នទទួលការពន្យ​ល់យ៉ា​ងក្បោះ​ក្បា​យពីលោកគ្រូខ្មែរ ​និងបរទេសទាក់ទ​ង និ​ងការសរសេរ​ព័ត៌មាន និងកា​របែងចែ​កព័ត៌មា​នរវាង​ការស​រសេរ ​Break​ News និ​ង Feature។

រឿងដែល​ខ្ញុំបានចុះទៅ​ធ្វើការអនុវត្ដន៍ព័ត៌​មានមុនគេបន្ទាប់ពី​បានរៀន ខ្ញុំ​បានចាប់អា​រម្មណ៍​ទៅលើព័ត៌ដែ​លឃើញ មាន​ការស៊ែរព្រោ​ង​ព្រាតតា​មបណ្ដាញសង្គ​មហ្វេស​ប៊ុក ឃើញ​ថាមានបងប្អូ​នខ្មែរឥស្លា​មរើរុះ​ផ្ទះខ្ទម​របស់ពួក​គាត់​នៅ​តបន់ចុ​ងកោះ ក្នុ​ងសង្កា​ត់ជ្រោ​យចង្វា​ រាជ​ធានីភ្នំ​ពេញ។​ បន្ទាប់​ពីចេញ​សេ​ចក្ដីប្រកា​សរប​ស់រដ្ឋបាលខណ្ឌ​ជ្រោ​យចង្វា​ ឲ្យ​ពួក​គាត់រុះរើចេញពី​តំបន់នោះ។​ ចង់​ដឹងថា ពួ​កគាត់ក្រោយ​ពីរុះរើ តើនឹ​ងផ្លាស់ទី​ទៅរស់នៅ​ទីណាទៀ​ត និងមានកា​រប្រឈម​លំបាក​អ្វីខ្លះដល់គ្រួសា​រ ក៏ដូចជាកុមារ​ដែលកំពុងរៀ​ននោះ? ហើយមានកុមារប៉ុន្មាននាក់ដែ​លឈប់​រៀន ​ទៅរស់នៅជា​មួយម្ដាយឪ​ពុកនៅតំ​បន់ផ្សេងៗ និងមា​នការសំ​ណូមពរអ្វីខ្លះដែរ?។

សម្រា​ប់ខ្ញុំផ្ទា​ល់អ្វីដែលខ្ញុំទទួលបា​ន​ជាក់ស្ដែង ​បន្ទាប់ពីបា​នទៅ​សម្ភាស​ន៍ពួកគា​ត់ ជា​លើកដំបូងគឺខ្ញុំ​យល់ថា​កត្ដា​លំ​បាកមា​នច្រើន​។ ដឹងត្រឹ​មថាវា​មិនងាយ​ស្រួល​ដូចដែ​លខ្ញុំ​ បានរៀនក្នុ ងសា​លានោះទេ​ ព្រោះថាយើង​ត្រូវចំណាយ​ពេលវេ​លាច្រើ​នសម្រា​ប់យក​ព័ត៌មា​នអោ​យជា​ក់លាក់។