ខ្ញុំមានការរីករាយ មែនទែន ដែលបាន ទៅចូល រួមវគ្គបណ្ដុះបណ្ដា មួយស្ដីពី «សិទ្ធិការងារ និងសហជីព» ដែលរៀបចំ ឡើងដោយ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJA) កាលពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២០ កន្លងទៅ។ វាបានធ្វើឱ្យ ខ្ញុំកាន់តែយល់ដឹងច្រើនជាងមុន ពីអ្វីដែល ហៅថា ជីវិតជាអ្នកសារព័ត៌។
នៅទីនោះ ខ្ញុំទទួលបាន ច្រើន ពីការចែក រំលែក ចំណេះដឹង បទពិសោធន៍ ការលើកទឹកចិត្ដ និងការបង្ហាត់បង្ហាញ ដោយយកចិត្ដទុកដាក់ ពីសំណាក់គ្រូណែនាំ ដ៏មានសមត្ថភាព ខ្ពស់ៗ។ អ្វីដែល កាន់តែពិសេស ទៅទៀតនោះ គឺវគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឱ្យទំនាក់ទំនងរបស់ខ្ញុំ កាន់តែ មានភាព ប្រសើរឡើង ជាងមុន នៅក្នុងវិថីមូយនេះ។ ខ្ញុំបានស្គាល់មិត្ដភក្ដិថ្មីៗ ជាច្រើន ដែលពួកគាត់ សុទ្ធសឹង តែជាអ្នកមាន បទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងការធ្វើព័ត៌មាន ដែលប្រកប ដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
ខ្ញុំពិតជា ស្រលាញ់ អាជីព អ្នកសារព័ត៌ នេះណាស់។ ហើយខ្ញុំជឿថា ព័ត៌មានច្បាស់លាស់ ដែលប្រកដោយ ក្រមសីលធម៌ និងមានវិជ្ជាជីវៈ នឹងជួយជម្រុញ ឱ្យពលរដ្ឋ និងរដ្ឋាភិបាលយើងទទួលបាន នូវព័ត៌មានពិត ដើម្បីផ្នែកមួយ ជួយពង្រឹង ការរីកចម្រើន លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។