អ្នកកាសែតមិនខុសពីអ្នកកាត់ក្តីទេ គឺត្រូវនៅលើប៉ូលត្រឹមត្រូវ រឺប៉ូលមិនលុះក្នុងអគតិទាំង៤ មាន៖
១ មោហាគតិ ៖ សរសេរដោយមិនបានសិក្សាប្រភពច្បាស់លាស់ រឺរកប្រភពពត៌មានគ្រប់ជ្រុងជ្រោយ
២ ទោសាគតិ៖ សរសេរដោយផ្អែកលើភាពសម្អប់ មិនចូលចិត្ត បើទោះគេត្រូវសោះក៏ចិត្តទាញអោយខុសដែរ ។
៣ ភយាគតិ៖ គេគម្រាម រឺខ្លាចមានរឿងដល់ខ្លួន មិនហ៊ានសរសេរការពិត ។
៤ លោភោគតិ៖ សរសេរព្រោះចិត្តផ្អែកលើលុយកាក់ជាធំ
បើស្ថិតក្នុងគោលអគតិទាំង៤ខាងលើនេះ ណាមួយ មានន័យថា អ្នកកំពុងស្ថិតក្នុងប៉ូលមិនត្រឹមត្រូវហើយ។ដូច្នេះទើបខ្ញុំតែងនិយាយថា បើចង់រកលុយទេ កុំមករៀនអី ព្រោះវាប្រឈមខ្លាំងណាស់ ហើយលំបាក។ បើមិនដូច្នោះទេ អ្នកត្រឹមជាអ្នកកាសែតក្លែងក្លាយប៉ុណ្ណោះ។ អ្នកកាសែត ជាអ្នកតស៊ូប្តូរសុត្ថិភាព ក្តីសុខផ្ទាល់ខ្លន កកាយរឿងពិតដើម្បីអោយមនុស្សបានយល់បានដឹង។