នៅក្នុងបន្ទប់ព័ត៌មាន(NEWSROOM)កាលពីម្សិលមិញ ខ្ញុំជាមួយនឹងមិត្ដរួមជំនាន់របស់ខ្ញុំ បានទទួលការបណ្ដុះបណ្ដាលវគ្គខ្លីមួយអំពី«មូលដ្ឋានច្បាប់ស្ដីពីរបបសារព័ត៌មាន» ដែលធ្វើបទបង្ហាញដោយលោកមេធាវី សេក សុភ័ណ្ឌ។
ជាមួយនឹងមេធាវីដែលមានបទពិសោធច្រើនឆ្នាំ និងមានសមត្ថភាពខ្ពស់ គាត់បានធ្វើឱ្យខ្ញុំទទួលបានចំណេះដឹងច្រើនអំពីស្មារតី និងមូលដ្ឋានច្បាប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់រដ្ឋធម្មនុញ្ញានៃព្រះរាជាណាចក្រកម្ពុជា។ ហើយអ្វីដែលពិសេសទៅទៀតនោះ គឺលោក មេធាវី សេក សុភ័ណ្ឌ បានពន្យល់យ៉ាងល្អអំពីសិទ្ធិ និងតម្លៃរបស់មនុស្ស។ មនុស្សមានគំនិត បញ្ញា ស្មារតី ដែលជាសិទ្ធិមិនអាចហូតបាន។ ហើយការមិនគោរពមតិណាមួយ ស្មើនឹងការមិនគោរពសិទ្ធិមនុស្ស ព្រោះមតិគឺជាមនុស្ស។
ក្រៅពីនោះ ពួកយើងក៏បានជជែកពីនេះពីនោះដែលពាក់ព័ន្ធនឹងច្បាប់ និង ការអនុវត្ដនាពេលកន្លងមក បានបង្កើតឱ្យមានបរិយាកាសសប្បាយរីករាយលាយឡំនឹងសម្លេងសើចដែលទប់សំណើចមិនរបស់ពួកយើង។ «អរគុណសន្ដិភាព!!»៕