នៅក្នុង​បន្ទប់​ព័ត៌មាន​(NEWSROOM)​កាលពីម្សិលមិញ ខ្ញុំជាមួយ​នឹងមិត្ដ​រួមជំនាន់​របស់ខ្ញុំ បានទទួល​ការបណ្ដុះបណ្ដាល​វគ្គ​ខ្លីមួយ​អំពី​«មូលដ្ឋាន​ច្បាប់ស្ដីពី​របបសារព័ត៌មាន»​ ដែលធ្វើបទបង្ហាញ​ដោយ​លោក​មេធាវី សេក សុភ័ណ្ឌ។

ជាមួយ​នឹង​មេធាវី​ដែលមាន​បទពិសោធ​ច្រើនឆ្នាំ និងមាន​សមត្ថភាព​ខ្ពស់ គាត់បានធ្វើ​ឱ្យខ្ញុំទទួល​បា​នចំណេះដឹង​ច្រើនអំពី​ស្មារតី និងមូលដ្ឋាន​ច្បាប់​ស្ដីពីរបបសារព័ត៌មាន និងច្បាប់រដ្ឋធម្មនុញ្ញា​នៃព្រះរាជាណាចក្រកម្ពុជា។ ហើយអ្វីដែល​ពិសេសទៅទៀត​នោះ គឺលោក មេធាវី សេក សុភ័ណ្ឌ បានពន្យល់យ៉ាងល្អអំពីសិទ្ធិ និងតម្លៃរបស់​មនុស្ស។ មនុស្ស​មាន​គំនិត បញ្ញា ស្មារតី ដែលជា​សិទ្ធិ​មិន​អាចហូតបាន។ ហើយការ​មិន​គោរព​មតិ​ណាមួយ ស្មើនឹង​ការមិន​គោរព​សិទ្ធិមនុស្ស ព្រោះមតិគឺជាមនុស្ស។

ក្រៅពីនោះ ពួកយើង​ក៏បាន​ជជែកពី​នេះពីនោះ​ដែលពាក់​ព័ន្ធ​នឹងច្បាប់ និង ការអនុវត្ដនាពេល​កន្លងមក បានបង្កើត​ឱ្យមាន​បរិយាកាស​សប្បាយរីករាយ​លាយឡំ​នឹងសម្លេង​សើចដែលទប់​សំណើច​មិនរបស់ពួកយើង។ «អរគុណសន្ដិភាព!!»៕