កាលឡើងចុះខេត្តញឹកញាប់ជារឿងធម្មតាទេសម្រាប់ខ្ញុំ។ រឿងដែលខ្ញុំចង់បង្ហាញនោះគឺសប្ដាហ៍នេះខ្ញុំបានចុះទៅខេត្តស្ទឹងត្រែង ហើយមានអាជ្ញាធរ មកសួរនាំ ថតរូប និងសុំបញ្ជីវត្តមានជាដើម។
ខ្ញុំគិតថាមិនជាទាស់ខុសនោះទេ ក្នុងនាមជាអ្នករក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលជារឿងសំខាន់នោះក្នុងនាមយើងជាសិក្ខាកាម ឬជាអ្នកសង្កេតស្ថានការណ៍ តើយើងគួរធ្វើខ្លួនបែបណា?
យើងត្រូវកំណត់ព្រំដែននៃវិជ្ជាជីវៈរបស់យើង ត្រូវរក្សាសុវត្ថិភាពនៃប្រភព និងសម្របខ្លួនទៅហ្នឹងស្ថានការណ៍ជាពិសេសឥរិយាបថ។