អតីតមេដឹកនាំគណៈសង្គ្រោះជាតិ លោក សម រង្ស៉ី ចោទប្រកាន់ថាសញ្ញាប័ត្របណ្ឌិតរបស់ លោក ហ៊ុន ម៉ាណេត អាចមានមន្ទិលសង្ស័យជាសញ្ញាប័ត្រដែលមិនកើតចេញពីសមត្ថភាពពិតប្រាកដទេ។
ការរិះគន់ចំៗដូចនេះរបស់អតីតមេបក្សជំទាស់រូបនេះ ធ្វើឡើងតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣។ប្រភពបន្តថា សញ្ញាប័ត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានពីប្រទេសអង់គ្លេសនោះ គឺជាសញ្ញាប័ត្រក្លែងក្លាយ។
ក្នុងគេហទំព័រលោកបាននិយាយថាមាន «ការមន្ទិលសង្ស័យ អំពីសញ្ញាបត្រ “បណ្ឌិត” ដែលលោក ហ៊ុន ម៉ាណែត បានទទួល កាលពីឆ្នាំ ២០០៩ ពីសាកលវិទ្យាល័យមួយដ៏ ចម្លែក នៃប្រទេសអង់គ្លេស។ ប្រហែលជាលោក ហ៊ុន ម៉ាណែត បាន ជួលគេឲ្យសរសេរនិក្ខេបបទ (thesis) ដ៏ចម្លែកមួយ ដែលគ្មានពាក់ព័ន្ធអ្វីពីប្រទេសកម្ពុជាទាល់តែសោះ »។
បន្ថែមពីលើនេះ លោក សម រង្ស៊ី បានបង្ហាញភស្តុតាំងថ្មីមួយទៀត តាមរយៈអត្ថបទជាភាសាអង់គ្លេស The Diplomat ដែលគេហទំព័រនេះស្រាវជ្រាវអំពីនិក្ខេបបទ នៃការសិក្សារបស់លោក ហ៊ុន ម៉ាណែត។
បើតាមអតីតមេបក្សជំទាស់រូបនេះ សញ្ញាប័ត្របណ្ឌិតដែលលោក ហ៊ុន ម៉ាណែត ទទួលបានកាលពីឆ្នាំ២០០៩ ពីសាកលវិទ្យាល័យមួយ គឺជាសញ្ញាប័ត្រដ៏ចម្លែក ពីប្រទេសអង់គ្លេស។ក្នុងន័យនេះ លោក សម រង្ស៊ី រិះគន់ថា ប្រហែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន រូបនេះបានជួលបរទេសឱ្យជួយសរសេរ និក្ខេបបទដែលលោក សម រង្ស៊ី ហៅថាជារឿងដ៏ចម្លែកមួយ ហើយក៏គ្មានពាក់ព័ន្ធអ្វីសោះពីប្រទេសកម្ពុជា។
ចំណែក អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា បដិសេធក្នុងការផ្តល់ការអត្ថាធិប្បាយ ចំពោះការចោទប្រកាន់មួយនេះ។លោកលើកឡើងថា នេះគ្រាន់តែជារឿងបុគ្គល អ្នកនយោយបាយត្រូវគិតអំពីបញ្ហាជាតិដែរឈតំណាងសារតីផលប្រយោជន៍អោយពលរដ្ឋ។
លោកបន្តថា៖«គាត់មិនចង់មានការ comment (ការបញ្ចេញមតិ)ទៅលើបុគ្គលនោះទេ សំណូមពរថាអ្នកនយោបាយមិនគិតទៅខាងណាទេគួរតែគិតអំពីបញ្ហារួមបញ្ហាជាតិដែរឈតំណាងសារតីផលប្រយោជន៍អោយពលរដ្ឋនឹង គិតអំពីផលប្រយោជន៍នឹងទៅជារឿងធំយកមកជជែកយកមក យកមកប្រឈមគ្នាប្រសើរជាងយកមកបុគ្គលមកគគូរគគាយខ្ញុំមិនគ្រាំទ្រទេ »។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៊ែន បូណា បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលហើយលោកបដិសេធថាជាប់ប្រជុំ មុននឹងផ្តាច់ទូរស័ព្ទ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ២០២១៧ បានព្យាយាមចូលមកកម្ពុជាវិញជាច្រើនដង តែមិនបានសម្រេច។
អតីតមេបក្សជំទាស់រូបនេះ ចោទប្រកាន់ថា រដ្ឋាភិបាលបានព្យាយាមបិទទ្វារលោកមិនឱ្យចូលប្រទេសកម្ពុជាវិញបាន ក្នុងពេលដែលរដ្ឋាភិបាលតែងអះអាងពីភាពស្អាតស្អំរបស់ខ្លួនថា មិនដែលបានបិទជើងហោះហើររបស់សម្រាប់លោក សម រង្ស៊ី ម្តងណានោះទេ។
ជាអ្នកនយោបាយដែលហ៊ុំព័ទ្ធទៅដោយបណ្តឹងនៅតុលាការស្ទើរពេញមួយជីវិត កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញលិខិតបង្គាប់ឱ្យលោក សម រង្ស៊ី និងអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការរំលាយ ចំនួន ៣៦នាក់ផ្សេងទៀត បង់ប្រាក់ពិន័យចន្លោះពី១០ លាន ទៅ ២០លានរៀល។
ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានលើកឡើងនៅក្នុងលិខិតបង្គាប់ការនេះថា អ្នកនយោបាយទាំងនោះ បានប្រព្រឹត្តបទល្មើស ដោយញុះញង់មិនឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣៕