នៅក្នុងខេត្តកំពត មានរមណីយដ្ឋានជាច្រើន ប៉ុន្តែមានរមណីយដ្ឋានមួយដែលទើបតែចាប់ផ្ដើមអភិវឌ្ឃន៍ និងកសាងនៅអំឡុង ខែមករា ឆ្នាំ២០២៣ ដោយព្រះចៅធិការវត្តភ្នំរាប ឈ្មោះ ភិក្ខុសង្ឃ សុត ដាវី ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត (ជាប់ព្រំប្រទល់ កម្ពុជា វៀតណាម) ហើយមានភ្ញៀវទេសចរណ៍មកកំសាន្តច្រើននៅអំឡុងពេលបុណ្យអ៊ុំទូក។
លោក ពៅ មុត នាយរងប៉ុស្តិ៍នគរបានឬស្សីស្រុកបាននិយាយថា ទោះបីជារមណីយដ្ឋានទើបតែកសាងមែន តែមានភ្ញៀវទេសចរណ៍មកកំសាន្ត មិនថាថ្ងៃបុណ្យន ឬសៅរ៍ អាទិត្យទេ តែងតែមានអ្នកមកលេងជាហូរហែរនៅរមណីយដ្ឋាននេះ ភាគច្រើនអ្នកដែលមកលេងរមណីយដ្ឋាននេះគេមកលេងជាលក្ខណៈគ្រួសារ នាំប្រពន្ធកូនទៅលេង ក៏ត្រឡប់ទៅវិញ។
លោកបានបញ្ជាក់ថា៖ «មានភ្ញៀវមកលេងច្រើននៅថ្ងៃទី២៥ ២៦ ២៧នេះ ហើយការមកលេងនេះបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកភូមិ និងកាត់បន្ថយការធ្វើកម្មករចំណាកស្រុក គេបង្កើតឡើងក្នុងអំឡុង២០២៣ ហើយមានភ្ញៀវកំសាន្តច្រើនពេលថ្ងៃបុណ្យនិង សៅរ៍ អាទិត្យ ក្រៅពីនឹងមិនសូវមានទេ ហើយគាត់សង្ឃឹមជឿជាក់នឹងមានភ្ញៀវទេសចរណ៍មកទស្សនាច្រើន ដើម្បីឱ្យប្រជាពលរដ្ឋនៅភូមិនេះបានប្រកបមុខរបរលក់ដូរបានចំណូលផ្គត់ផ្គង់គ្រួសារ»។
លោកបានបន្ថែមទៀតថា ខ្ញុំសង្ឃឹមថារដ្ឋាភិបាលនិងជួយធ្វើផ្លូវប៉េតុងនៅរមណីយដ្ឋាននេះ សម្រាប់ការធ្វើដំណើរមកកំសាន្តរបស់ភ្ញៀវទេសចរណ៍ និងដើម្បីឱ្យរមណីយដ្ឋាននេះល្បីដូចរមណីយដ្ឋានផ្សេងៗទៀត៕