សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ហៅកាត់ថា ស.ស.រ នៃធនាគារជាតិនៃកម្ពុជា បានបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ជាផ្លូវការក្រោមប្រធានបទ «ពណ៌ពីអតីតកាល៖ ទិដ្ឋភាពនៃប្រទេសកម្ពុជាតាមរយៈគំនូរនៅតាមវត្តអារាម (១៨៩០-១៩៧០)»។ ការតាំងពិព័រណ៍បើកឱ្យចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ និងមានរយៈពេល៦ខែ។