អណ្តូង១,០០០ឆ្នាំ ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្បែរវត្តព្រះអង្គធំលើភ្នំគូលែន។ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរដោយថ្មើរជើងតាមផ្លូវដីប្រហែលជា១០នាទីពីវត្តព្រះអង្គធំដើម្បីទៅដល់អណ្តូង។ ប្រជាពលរដ្ឋទៅទីនោះដើម្បីទទួលយកទឹកដែលពួកគេជឿថាជាទឹកស័ក្តិសិទ្ធិ អាចព្យាបាលរោគាផ្សេងៗ និងជួយឱ្យមានសិរីសួស្តី។