ស្នងការនគរបាល​ខេត្តបាត់ដំបង អះអាងថា ករណីរកឃើញអាវុធជាច្រើ​​នដើមនៅត្រ​ង់លំនៅ​ដ្ឋាន​​ក្នុ​ង​​ដី​ឡូ​​តិ៍​​មួយកន្លែង ដែលស្ថិតក្នុងភូមិសាស្រ្តស្រុកសង្កែ សមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងបន្តស្រាវ​​ជ្រា​​វរកមុខសញ្ញាបន្ថែម​ទៀតនៅឡើយ​ ខណៈជនសង្ស័យជាស្រ្តីម្នាក់នៅក្នុងសំណុំរឿងមួយនេះ ត្រូវ​​ស​ម​​ត្ថ​​កិ​ច្ចចាប់បាន និ​​ង​​​​ឃុំខ្លួនបណ្តោះអាសន្នរង់ចាំបន្តនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្នាននគរបាលខេត្តបាត់ដំបង ប្រាប់គេហទំព័រ New​​s​r​o​​om Cambodia នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នេះថាតាមពិតទៅសំណុំរឿងនេះ គឺជាករណី​​កើត​ឡើ​ង​ក្នុងខេត្តព្រះសីហនុទេ ប៉ុន្តែដោយសារបញ្ហានេះ វាបានបន្តហូរចូលដល់ខេត្តបាត់ដំបង ហេតុនេះ​​ការកំ​​ណត់មុខសញ្ញា វាគឺជាកិច្ចសហការរវាងខេត្តទាំងពីរ។លោកបន្តថា ក្រោយបញ្ចប់នីតិវិធី សំណុំរឿងនេះ អា​ច​​នឹងត្រូវបញ្ជូនត្រឡប់ទៅម្ចាស់សំណុំរឿង ជាអ្នកទទួលខុសត្រូវវិញ។ម្យ៉ាងវិញទៀត លោកប​​ដិសេធ​ក្នុង​ការផ្តល់ការអត្ថាធិប្បាយ ដោយចាត់ទុកថា នីតិវិធីនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។

លោកបន្តថា៖ «ម្ចាស់ករណីរបស់ខេត្តព្រះសីហនុ បាត់ដំបងមែនប៉ុន្តែម្ចាស់ករណីរបស់ខេត្តព្រះសីហនុគ្រា ន់តែគាត់មកសហការជាមួយបាត់ដំបង។យើងចង់ដឹងអីច្រើនមេសអ្នកសារព័ត៌មានហ្នឹងគេកំពុងតែស្រាវ ជ្រា​​វ»

គេសង្កេតឃើញថាអាវុធជាច្រើនគ្រឿងត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក កា​​​លពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។តាមរយៈរូបភាពជាច្រើនសន្លឹក បានបង្ហាញពីអាវុធ​ដែលសមត្ថ​​កិច្ច​​​ចា​ប់បាន ដាក់ក្រាលលើក្រណាត់កៅស៊ូពណ៌បៃតង មានដូចជា ប្រភេទ AK ៤៧ ចំនួន១១ដើម,M ១៦ ចំនួន ៤ដើម, M ៤ ចំនួន ២ដើម, កាំភ្លើង THUNDER X ១ដើម, កាំភ្លើងខ្យល់ ៥ដើម, កាំភ្លើងរឡូ ១ដើម, កាំ​​ភ្លើ​​ងវែងបាញ់សត្វ ១៦ដើម។ ក្រៅពីនេះក៏មានបង់ AK ២៩បង់, M ១៦ ចំនួន ១៤បង់, គ្រាប់AK ៤៧, M ១៦, ៩ MM , គ្រាប់ ៣៨០ សរុបចំនួន ២២គ្រាប់ និងសម្ភារ:កែច្នៃមួយចំនួនទៀត។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាប៉ុន លោក ពេញ រ៉ានី បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោក​អះ​អាងថា កិច្ចការនេះវាផុតពីដៃរបស់សមត្ថកិច្ចមូលដ្ឋាន។

លោកបន្តថា៖«បាទព្រោះខ្ញុំក៏ក្រោមគេដែលថ្នាក់មូលដ្ឋានទេ ឥឡូវខ្ញុំចង់ឲ្យខាងបងទាក់ទងព័ត៌មានលម្អិតទៅខាងអ្នកនាំពាក្យស្នងការបាទ»

មិនខុសគ្នាទេ អ្នកនាំពាក្យ និងប្រតិកម្មរហ័ស នៃស្នងការរដ្ឋាននគរបាលខេត្ត លោក អ៊ម កុសល បដិសេធ​ក្នុង​កា​រអត្ថាធិប្បាយដោយលោកចាត់ទុកថា សំណុំរឿងនេះ វាជាការបន្ទុករបស់តុលាការ។

លោកបន្តថា៖«ការងារចាប់ផ្តើមរហូតមកដល់ឥឡូវនៅក្នុងការដឹងនាំរបស់ឯកឧត្តមព្រះរាជអាជ្ញាអាចសាកសួរគាត់ នៅលើព្រះរាជអាជ្ញាគាត់ធើ្វតាំងពីពេលដំបូងមកចឹងខ្ញុំអត់អាចឆ្លើយយ៉ាងបានទេបាទខ្ញុំនៅអង្គភាពរបស់ស្នងការដ្ឋាន»

យ៉ាងនេះកី្ត លោក ភី​ កុសល អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយលោ​ក​អះអាងថា សំណុំរឿងនេះលោកនៅមិនទាន់ទទួលបានតម្រុយគ្រប់គ្រាន់នៅឡើយទេ។

លោកបន្តថា៖«ជម្រាបបាទដោយសារតែរឿងខ្ញុំអត់ទាន់បានក្តោបចឹងហាចឹងអត់ទាន់មកដល់ខ្ញុំទេណាយើ​​ងគេពីនិតីវិធី ចឹងបានន័យថាភ្លាមៗហ្នឹងខាងខ្ញុំមិនទាន់បានក្តោបទេណាដោយសារមាននិតីវិធីសួរចំលើ​​​​វយផ្សេងៗបើជាមកដល់នេះអើយបើនិយាយទៅខ្ញុំខាងតុលាការវាអាចស្អែក ឬក៏ល្ងាចនេះចឹងហាព្រោះនៅស្ថិតនៅក្នុងតំណាក់កាលអយ្យការមួយទៀតចឹងអាចសួរដំណាក់កាលអយ្យការសិនទៅបាទអរគុណច្រើន»

ដោយឡែក លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួល អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho)ប្រចាំខេត្តបន្ទាយមានជ័យ លើកឡើងថាតាមពិតទៅបញ្ហានេះ វាហាក់ដូចមិនពិបាក​​ទេសម្រាប់​សមត្ថ​​កិច្ចក្នុ​ង​​​កា​​​រ​​​ស្រា​​វជ្រាវ។ម្យ៉ាងវិញទៀត ដើម្បីរក្សាសណ្ឋាប់ធ្នាប់ឱ្យមានស្ថេរភាព និងសន្តិសុខ ការពង្រឹងផ្ទៃក្នុង រួមទាំង​​ការ​ត្រួតពិនិត្យអាវុធជាតិផ្ទុះ គឺជារឿងចាំចាប់ដែលត្រូវយកចិត្តទុកដាក់។

លោកបន្តថា៖ «យើងឃើញថារដ្ឋាភិបាលលោកមានជំនាញ ក្នុងស្រាវជ្រាវនេះជាការយកចិត្តទុកដាក់របស់សមត្ថកិច្ចព្រោះត្រូវពង្រឹងសន្តិសុខផ្ទៃក្នុងដើម្បីរក្សាសន្តិសុខ សន្តិភាពផ្ទៃក្នុងត្រូវមានការស្រាវជ្រាវឲ្យបានហ្មត់ចត់ អាវុធជាតិផ្ទុះទាំងការជួញដូរទាំងសំណល់ដែលនៅសល់ត្រូវតែមានការគ្រប់គ្រងត្រួតពិនិត្យ ឬក៏ត្រូវតែស្រាវជ្រាវ»

កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០២៤សមត្ថកិច្ចស្រាវជ្រាវ និងរកឃើញអាវុធជាតិផ្ទុះមួយចំនួន ស្ថិតនៅក្នុងលំ​នៅ​ដ្ឋានដីឡូត៍មួយកន្លែង ក្នុងភូមិសាស្រ្តក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេតបាត់ដំបង។ក្នុ​​ង​​ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានស្រ្តីម្នាក់ ដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ និងកំពុងស្វែងរ​កសហចារីបន្តទៀត៕