ប្រជាពលរដ្ឋចំនួន២៥0គ្រួសារនៅស្រុកស្វាយលើបានស្នើជាថ្មីទៀតដោយទាមទារឱ្យរដ្ឋបាលខេត្តសៀ​​មរា​ប​​ជួយចេញប្លង់កម្មសិទ្ធិឱ្យបានឆាប់ ដើម្បីអាចឱ្យពួកគេមានចិត្តស្ងប់ និងយកប្លង់នេះទៅប្រើប្រាស់តាមតម្រូវជាក់ស្តែង ខណៈបញ្ហាដីដែលពលរដ្ឋកំពុងស្នើសុំប្លង់កម្មសិទ្ធិក្នុងទំហំជាង២ពាន់ហិកតានេះ កំពុងប្រ​​​​ឈមមុខគ្នា​ជាមួយយោ​ធាភូមិភាគ៤។

ទីតាំងដី​ដែលកំពុងមានភាពប្រទងប្រទាញគ្នារវាងពលរដ្ឋ និងយោធាភូមិភាគ៤នេះស្ថិតនៅក្នុង​ភូមិសា​ស្រ្ត​​​​ភូ​មិភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប។

ថ្លៃងប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះលោក យ៉ង់ វ៉ិត ដែលអះអាងថាជាជនរងគ្រោះ លើកឡើងថាទីតាំងដីដែលកំពុងទំនាស់នេះ ពលរដ្ឋចូលមកអាស្រ័យផលប្រមា​​ណ​ជាង២០ឆ្នាំមកហើយ។ហើយការកាន់កាប់នេះ អាជ្ញាធរមូលដ្ឋានទទួលស្គាល់ថា ពលរដ្ឋទាំងជាង២៥​០​គ្រួសារ ពិតជាបានរស់ និងអាស្រ័យដោយស្របច្បាប់ប្រាកដមែន។លោកបន្តថា ហេតុដូច្នេះហើយ ទើបពលរដ្ឋជាម្ចាស់ដីស្នើសុំឱ្យរដ្ឋបាលខេត្តសៀមរាប ជួយពន្លឿនចេញប្លង់កម្មសិទ្ធិដីធ្លីនេះ ឱ្យពលរដ្ឋឱ្យឆាប់ផង​។

លោកបន្តថា៖ «បាទខ្ញុំបញ្ជាក់ថាការចូលកាន់កាប់អាស្រ័យផលរបស់ប្រជាជនគាត់នៅចំណុចហ្នឹង មានតាំងពីឆ្នាំ២០០០ អ្នកខ្លះក៏មកឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្នហើយនៅអំឡុងឆ្នាំ២០១៦ ប្រជាពលរដ្ឋបានធើ្វលិខិតកាន់កាប់ដី ឬក៏សវតាបញ្ជាក់កាប់កាន់ដីហ្នឹងដោយទទួលស្គាល់ពីលោក មេភូមិ លោក មេឃុំ ផងដែរ»

មិនមែនមានតែលោក យ៉ង់ វ៉ិត ម្នាក់ទេដែលយល់ឃើញ​ថាពលរដ្ឋគួរទទួលបានប្លង់កាន់កាប់ដោយស្របច្បាប់។លោក សាន ទិត្យ ជាកសិករម្នាក់ក្នុងចំណោមពលរដ្ឋទាំងជាង២៥០គ្រួសារ រស់នៅភូមិសែនជ័យ ឃុំកន្តួត ស្រុកស្វាយលើ ក៏យល់ស្របដូចគ្នានេះដែរ។លោកបន្តថាហេតុផលដែលពលរដ្ឋចេះតែបន្តទាម​ទា​រចង់បានប្លង់កម្មសិទ្ធិមកកាន់កាប់នេះ ដោយសារដីនេះធ្លាប់ត្រូវកងយោធាធ្លាប់ទន្រ្ទានយកទៅគ្រប់គ្រងធ្វើជាកម្មសិទ្ធិនៅ​​អំឡុងឆ្នាំ២០១៥-២០១៦ ដល់ពេលបច្ចុប្បន្ននេះ។

លោកបន្តថា៖«ពួកខ្ញុំនៅកាន់កាប់តាំងពីឆ្នាំ២០០០ ខាងអាជ្ញាធរគាត់ទៅយកខាងទាហានអំឡុងឆ្នាំ២​០​១​២ នឹង២០១៥ ខាងភូមិភាគ៤ គេយកបានជាស្ថាពរគេធើ្វទំនប់ចឹងមួយភាគ​ ក្រោយទន្រ្ទាមសហគមន៍ ប្រ​ធា​នសហគមន៍សព្វថ្ងៃជាចៅហ្វាយស្រុកស្វាយលើបាទ​ដីខ្ញុំគឺ៩ហិចតាវាប៉ះពាល់ច្រើនប្រជាពលរដ្ឋធើ្វ​ស្រែ​ចំការអត់បាន»

ឆ្លើយតបរឿងនេះ នាយករងរដ្ឋបាលសាលាខេត្តសៀមរាប លោក លី វណ្ណ: អះអាងថាអាជ្ញាធរ​​ដែ​​ល​​ពា​ក់​​​ព័ន្ធកំពុងសិក្សាលម្អិតជុំវិញសំណើររបស់ពលរដ្ឋ និងបញ្ហាកំពុងកើតឡើងលើដី​ទំនាស់នេះ។លោ​កបន្ថែម​ថា​ ​នៅពេលអនុវត្តកិច្ចការនេះចប់សបគ្រប់ និងប​ញ្ជូ​​​​​នរបាយការណ៍បន្តទៅថ្នាក់ជាតិ ដើម្បីសម្រេច។

លោកបន្តថា៖ «បាទករណីហ្នឹងដោយសារតែកំពុងធើ្វការសម្របសម្រួលពាក់ព័ន្ធករណីទាំងអស់នេះយើង រៀបចំចូលប្រជុំពិនិត្យមើលនឹងរៀបចំរបាយការណ៍ប្រមុខរាជរដ្ឋាភិបាល»

លោក ផាន ផល មេភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប ទទួលស្គាល់ថាទីតាំងដីដែ​លព​ល​​រដ្ឋ​ស្នើ​សុំ​នេះ ពិតជាមានភាពស្មុគស្មាញ។ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន លោកក៏ចង់បានការដោះស្រា​យមួ​យ​​ដែល​សមស្រប ដើម្បីឱ្យពលរដ្ឋទទួលបានសេចក្តីសុខដែរ ជាពិសេសទទួលបានសិទ្ធិកាប់កាប់លើដីធ្លី ដែល​ពួកគេធ្លាប់បានអាស្រ័យអស់ពេលជាច្រើនឆ្នាំមកហើយ។

លោកបន្តថា៖«រៀងរាល់ថ្ងៃវាប្រទាញប្រទង់អ្នកធើ្វក្នុងដីសហគមន៍គេអត់ឲ្យធើ្វ ប្រជាពលរដ្ឋធើ្វលើដីរដ្ឋ ដែ​​នជម្រកជាដែនជម្រករបស់​បរិស្ថានបាទសូមសំណូមពរឲ្យជួយដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់ឲ្យបា​​​​ប្រើប្រាស់នៅលើដីឆ្លីតែប៉ុណ្ណឹងបាទ»

មេបញ្ជាការរងយោធភូមិភាគ៤ លោកវរសេនីយ៍ត្រី មី ស៊ីជាន់ បដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ដោយ​​អះ​​អាងថាខ្លួនពុំមានលទ្ធភាពក្នុងការផ្តល់ព័ត៌មាន ទាក់ទិនបញ្ហាទំនាស់ដី​នេះបានដែរ។លោកបន្តថា ការ​ស​​​ម្រេចបែបណាចំពោះបញ្ហានេះ គឺមានតែក្បាលម៉ាស៊ីនដឹកនាំរបស់អង្គភាពយោធភូមិភាគទេ ទើបមាន​​សិ​ទ្ធិអាកាត់បាន។

លោកបន្តថា៖«ខ្ញុំអត់បំភ្លឺបានដោយសារខ្ញុំមិនច្បាស់ការរឿងវិវាទដីធ្លី ព្រោះខ្ញុំទើបមកនៅរយះពេលក្រោ​យដែលសុំទោសផងម៉េចៗស្រាវជ្រាវទៅខាងថ្នាក់លើៗទៅ ខាងមេភូមិភាគបានគាត់អាចបំភ្លឺបាន សំរា​ប់ខ្ញុំមិ​ន​​​​​អាចបំភ្លឺបានព្រោះការវិវាទដីធ្លីនេះខ្ញុំអត់ដឹងសវតាពីមុនមកដែលពាក់ព័ន្ធនឹងដីធ្លី ដោះដូរអីផ្សេងៗសុំទោ​​ស​ផងណា »។

មន្រ្តីអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន សង្កេតឃើ​​ញថា ទីតាំងដែលមានមានបញ្ហានេះ មែនទែនទៅពលរដ្ឋពិតជាបានចូលទៅ​អាស្រ័យផល ដែលទទួល​​ស្គា​​ល់​ដោយអាជ្ញាធរពិតប្រាកដមែន។

លោកបន្តថា៖ «ខ្ញុំឃើញភាគីប្រជាពលរដ្ឋគាត់បានចូលទៅកាន់កាប់ប្រើប្រាស់អាស្រ័យផលលើដីហ្នឹងយូរឆ្នាំមកហើយដែល ហើយក៏មានប្រជាពលរដ្ឋមួយចំនួនត្រូវបានខាងអាជ្ញាធរមូលដ្ឋាន ចេញលិខិតសំ​គា​ល់បញ្ជាក់អំពីប្រវត្តិនៃការកាន់កាប់ដីធ្លីរបស់ពួកគាត់រួចមកហើយដែលបាទ»

ទាក់ទិនទីតាំងដីដែលមានភាពប្រទងប្រទាញគ្នានេះ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ពលរដ្ឋ៥នា​ក់​តំ​ណា​ងឱ្យ ២៥០គ្រួសារ ធ្លាប់បានដាក់សំណើរសុំកិច្ចអន្តរា​គមន៍ម្តងរួចហើយដែរ​ពីក្រសួងរៀបចំដែន នគ​​រ​​រូ​បនីយកម្ម និងសំណង់។នៅក្នុងសំណើរកាលណោះ ពលរដ្ឋស្នើសុំឱ្យរដ្ឋបាលខេត្ត​ទទួលបន្ទុកដោះ​ស្រា​​យ​​​ដីធ្លីដកហូតដីក្នុងទំហំ២.៨១៩ ហិកតាពីកងយោធពលភូមិភាគ៤ មកឱ្យពលរដ្ឋកាន់កាប់ និងអាស្រ័យ​ផ​លវិញ៕