ខេត្តកំពង់ចាម៖ លោកស្រី ប៊ុង ចាន់ធី វ័យ៤៥ឆ្នាំ ចេះត្បាញតាំងពីអាយុ១២ឆ្នាំមកម៉្លេះ ដោយសារអ្នកស្រីធំធាត់ឡើងនៅក្នុងគ្រួសារអ្នកតម្បាញ។ ដើមឡើយលោកស្រីគ្រាន់តែជួយត្បាញ ជាមួយគ្រួសារ និងស៊ីឈ្នួលត្បាញតែប៉ុណ្ណោះ។ នៅភូមិក្រពើគម ឃុំពាមព្រធ្នេះ ស្រុកកោះ សូទិន ខេត្តកំពង់ចាមនេះ លោកស្រីមានជួលអ្នកតម្បាញ២នាក់ផ្សេងទៀត ដោយត្បាញបាន៨ទៅ១០ក្រមាក្នុងមួយថ្ងៃ។ ក្រមាខ្មែរដែលលោកស្រីត្បាញមានពីរប្រភេទគឺ ក្រម៉ាប្រើប្រាស់ប្រចាំថ្ងៃ និងក្រមាសំរាប់បង់ក។ ក្រោយត្បាញរួចបាន២ទៅ៣កី មានឈ្មួញមកយកទៅលក់បន្តនៅតាមប្រព័ន្ធអ៊ីនធឺណេត។
កម្រងរូបភាព៖ តម្បាញក្រមាខ្មែរនៅកោះសូទិន ខេត្តកំពង់ចាម
88