រៀង​រាល់​ព្រឹកម៉ោង៩ លោក​ ខាត់ ​សុខទី ​​វ័យ៤២ឆ្នាំ​ និង​ភរិយា​តែងតែ​មក​រៀបចំលក់ខោ​​អាវជជុះ​​​នៅ​ក្រោម​ឆ័ត្រ​​មួយ​​នៅលើ​បណ្តោយ​ចិញ្ចើម​ផ្លូវ​ក្បែរ​របង​វិទ្យា​ល័យ ជា​ស៊ីម​បឹង​កេង​កង អស់រយៈ​ពេលប្រមាណ២០ឆ្នាំមកហើយ។ ​លោក​បញ្ជាក់ថា ខោអាវ​ជជុះ​ដែល​លោក​លក់​ជា​ប្រភេទ​គីប​​កូ​រ៉េ​យក​ពី​ផ្សារ​ហេង​លី​មកលក់​បន្ត​។ មុខ​របរ​មួយ​នេះ​អាច​ជួយឲ្យគ្រួសារលោក រកប្រាក់កម្រៃបានចន្លោះ​ពី ២០​ទៅ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​​ថ្ងៃ ប៉ុន្តែថ្ងៃខ្លះក៏អាចបានតិចជាងនេះ។ លោក​បាន​បន្ថែម​ថា​ក្រៅ​ពី​លក់ខោ​អាវ​ជជុះ​នៅហ្នឹងទីតាំងនេះ លោក​​មាន​ម៉ូយ​បោះ​ដុំតាម​បណ្តា​ខេត្តនានា។ ចំពោះ​ខោអាវជជុះ​លក់​មិន​​ដាច់​​ គាត់​ចែ​ក​ទៅ​អ្នក​​ជិត​ខាងសម្រាប់​ប្រើ​ប្រាស់​ ហើយអាវ​ខ្លះ​ក៏​ធ្វើ​ជា​ក្រណាត់​ជូត​ ហើយពេលខ្លះទៀត ​ក៏​មាន​ម៉ូយ​ដែល​តែង​តែ​​មក​យក​ប្រភេទ​ក្រណាត់​​​នោះ​ ៣​​០០០​ទៅ​៤​០០០​ ក្រណាត់​រៀង​រាល់​សប្តាហ៍​ប្រើ​ប្រាស់​សម្រាប់​សិប្ប​កម្ម​។

លោក ខាត់ សុខទី កំពុងរៀបចំខោអាវជជុះដាក់លក់ នៅជិតផ្សារបឹងកេងកង១ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ហេង ស៊ីម៉ី)
លោក ខាត់ សុខទី កំពុងរៀបចំខោអាវជជុះដាក់លក់ នៅជិតផ្សារបឹងកេងកង១ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ហេង ស៊ីម៉ី)
លោក ខាត់ សុខទី និងភរិយាកំពុងរៀបចំខោអាវជជុះដាក់លក់ នៅជិតផ្សារបឹងកេងកង១ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ហេង ស៊ីម៉ី)
លោក ខាត់ សុខទី និងភរិយាកំពុងរៀបចំខោអាវជជុះដាក់លក់ នៅជិតផ្សារបឹងកេងកង១ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ហេង ស៊ីម៉ី)