បន្ទាប់ពីបានចេញសិក្សានៅ CCIM នៅវេលាម៉ោង ៥ រសៀល ខ្ញុំ និងសមាជិកបីនាក់ទៀត បានបន្តដំណើរឆ្ពោះទៅខេត្តបណ្ឌលគីរី ពីភ្នំពេញ ដើម្បីស្វែងយល់អំពីការអភិរក្សព្រៃឈើនៅទីនោះ។

ពួកយើងមានការហត់ហេវ និងអស់កម្លាំង បន្ទាប់ពីចំណាយពេលអស់ ៧ម៉ោង មុនទៅដល់ទីរួមខេត្តមណ្ឌលគីរី។ ពួកខ្ញុំបានឈប់សម្រាកនៅក្នុងផ្ទះសំណាក់មួយកន្លែង មានឈ្មោះថាហូលីដេ។

ក្រោយអាហារពេលព្រឹករួច ពួកខ្ញុំ ក៏បានឡើងឡាន បន្តដំណើរជុំវិញទីរួមខេត្ត ដើម្បីសង្កេតមើលព្រៃឈើ និងព្រៃ

ឣភិរក្សនៅតំបន់នោះ។

នៅក្នុងការធ្វើដំណើរជុំវិញព្រៃ គឺបានសង្កេតឃើញថា មិនមានអ្វីខុសប្លែកពីធម្មតាទេ បន្ទាប់មកខ្ញុំ និងក្រុមការងារ ក៏បានឈប់ដើម្បីទិញទឹកញាំ និងឆ្លៀតពេល សំណេះសំណាលជាមួយនឹងប្រជាពលរដ្ដផងដែរ។

នាងខ្ញុំក៏បានសាកសួរ ប្រជាពលរដ្ឋអំពីការអភិរក្សព្រៃឈើ នៅខេត្តមណ្ឌលគីរី ហើយនាងខ្ញុំ ក៏បានបន្តសួរគាត់ទៀតថា តើសព្វថ្ងៃនៅមានឈ្មួញកាប់បំផ្លាញព្រៃឈើ ឬដឹកឈើខុសច្បាប់ទៀតដែឬឣត់។

ពួកគាត់ បានប្រាប់ថានៅតែមានឈ្មួញ បន្តកាប់បំផ្លាញព្រៃឈើដដែល ប៉ុន្តែឈ្មួញមានវិធីសាស្រ្ត ក្នុងការដឹកជញ្ជូន ឈើចេញពីព្រៃអភិរក្ស។

គាត់បានប្រាប់ថា ពួកឈ្មួញដឺកជញ្ជូនឈើ តាមច្រកតូចៗ ប៉ុន្តែនៅពេលថ្ងៃ គ្មានសកម្មភាពអ្វីទេ ប៉ុន្តែមាននៅចន្លោះម៉ោង ២ ទៅ​៣ទាបភ្លឺ។

បន្តាប់ពីការសាកសួរគាត់រួចហើយ ពួកខ្ញុំ បានព្រមព្រាងគ្នា ត្រឡប់មកភ្នំពេញវិញ​ ក៏ប៉ុន្តែ មិនមែនឆ្ពោះមកទីក្រុង

ភ្នំពេញភ្លាមៗ នោះទេ ដោយនាងខ្ញុំ និងក្រុមការងារបានឈប់សម្រាក នៅជិតច្រកតូច ដែលប្រជាពលរដ្ឋបានប្រាប់ថា មានឈ្មួញដឹកឈើចេញ។

នៅក្នុងស្ថានភាពពេលនោះ ហាក់បីដូចជាមានគ្រោះថ្នាក់បន្តិចដែរ ប៉ុន្តែដោយសារចង់ដឹង ចង់ឃើញ ពួកឈ្មួញ ដឹកឈើ ពិតមែន ឬឣត់។

ចន្លោះម៉ោង ១០យប់ ទៅម៉ោងម៉ោង ១ទាបភ្លឺ គឺស្ថានភាពធម្មតា ក៏ប៉ុន្តែឈានដល់ម៉ោង ២ ម៉ោង៣ភ្លឺ គឺមានឈ្មួញដឹកជញ្ចួនឈើ ចេញពីព្រៃ ពិតមែន ក្នុងនោះ មានម៉ូតូ ឡាន សារីទំនើប ដឹកឈើ។

ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន គឺគ្មានតួនាទីអ្វីដើម្បីហាមឃាត់ ឬបញ្ឈប់ឈ្មួញខុសច្បាប់ទាំងនោះឡើយ គឺមានតែយកកាមេរ៉ាថត ជាភស្តុតាង ដើម្បីផ្ដល់ព័ត៌មានជូនសមត្ថកិច្ច និងមន្ត្រីដែលពាក់ព័ន្ធដើម្បី ចាត់វិធានការណ៌តាមផ្លូវច្បាប់។

នៅពេលនោះម៉ោង ក៏កាន់តែច្រើនហើយ ដោយសារនាងខ្ញុំ និងក្រុមការងារ មានអារម្មណ៍ថាអស់កម្លាំង និងងងុយគេងផង ពួកខ្ញុំក៏សម្រេចចិត្តចាកចេញពីទីនោះដើម្បីឆ្ពោះទៅទីក្រុងភ្នំពេញវិញតែម្តង។

នាងខ្ញុំបានធ្វើដំណើរតាមបណ្ដោយផ្លូវ មិនទាន់បានប៉ុន្មានផង ស្រាប់តែប្រទះឃើញម៉ូតូដឹកឈើតាមផ្លូវ។ ខ្ញុំក៏បានធ្វើដំណើរពីក្រោយម៉ូតូ ហើយអ្នកដឹកឈើហាក់ដូចជាភ័យខ្លាច គាត់ក៏បានលើកដៃ ដែលជាសញ្ញាអែបកៀន ហើយផ្តួលម៉ូតូរត់បាត់ស្រមោលទៅ។

ក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន ខ្ញុំត្រូវហ៊ានតស៊ូ ប្ដូរសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីយករឿងពិត ឲ្យសង្គមបានដឹង និងផ្ដល់ព័ត៌មានជូនដល់មន្ត្រីពាក់ព័ន្ធឲមានចំណាត់ការ។