fbpx
Home Authors Posts by ដាញ់ បូរ៉ាត់ (Danh Borath)

ដាញ់ បូរ៉ាត់ (Danh Borath)

4 POSTS 0 COMMENTS
ខ្ញុំបាទឈ្មោះ ដាញ់ បូរ៉ាត់ (Danh Borath) មកពីខេត្តតាកែវ។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញសេដ្ឋកិច្ចព័ត៌មានវិទ្យា នៅសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ខ្ញុំជាអតីតបុគ្គលិកនៅក្រុមហ៊ុនកាសែត Post Media ផ្នែក Desktop Publishing (Layout Newspaper) អស់ រយៈពេល១១ឆ្នាំ។ ថ្វីត្បិតតែខ្ញុំមិនបានប្រឡូកក្នុងវិស័យព័ត៌មានដោយផ្ទាល់ ប៉ុន្តែការប្រកបអាជីពក្នុងស្ថាប័នព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំគិតថា ខ្ញុំអាចវិលមកសិក្សាជាថ្មីបាន ទោះបីខ្ញុំខកខានចូលសាលាអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជាសិស្ស ក៏ដោយ។ ការទទួលបានឳកាសចូលសិក្សាក្នុងវគ្គបណ្តុះបណ្តាលនៅ Newsroom Cambodia នេះ ពិតជាល្អខ្លាំងណាស់ចំពោះខ្ញុំ។ ហើយមូលហេតុ ដែលខ្ញុំឈានជើងមកកាន់ Newsroom Cambodia នេះ គឺដើម្បីឈ្វេងយល់ និងទទួលបានជំនាញ ក៏ដូចជាបទពិសោធន៍ជាអ្នកសារព័ត៌មានអាជីព និងនៅថ្ងៃអនាគត ខ្ញុំរំពឹងថាអាចធ្វើការក្នុងវិស័យមួយនេះ ឬវិស័យផ្សេងៗដែលពាក់ព័ន្ធតាមលទ្ធភាព អាចទៅរួចផងដែរ។