ដំណាំដើមកញ្ឆាចំនួន១,៤២៦ដើម ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ត្រូវបានដុតកម្ទេចចោល កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមទំព័រហ្វេសប៊ុករបស់អភិបាលរងខេត្ត។
បើតាមសារលើទំព័រហ្វេសប៊ុករបស់លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ដែលបានបង្ហោះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងអធិការស្រុកវាលវែង និងក្រុមការងារអាជ្ញាធរមូលដ្ឋានពោធិ៍សាត់បានរកឃើញនិងដុតកម្ទេចចោលកញ្ឆា១,៤២៦ដើម។
ទំព័រហ្វេសប៊ុកដដែលបានបន្ថែមថា កញ្ឆាទាំងជាងបួនពាន់ដើមនោះរកឃើញលើផ្ទៃដី៣៧ គុណ២៨ម៉ែត្រ ស្មើនឹង១,០៣៦ម៉ែត្រការ៉េ ស្ថិតនៅក្នុងនៅឃ្លាំងជី ភូមិសំឡាញ ឃុំក្រពេីពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់៕