លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) នៅកម្ពុជា បាននិយាយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ថាវ៉ាក់សាំងគឺជាឧបករណ៍ដ៏សំខាន់មួយដើម្បីការពារប្រជាពលរដ្ឋប្រឆាំងនឹងកូវីដ ១៩ ហើយអាចជួយសង្គ្រោះជីវិត និងកាត់បន្ថយការរំខានដល់សង្គម និងសេដ្ឋកិច្ច ក៏ប៉ុន្តែពលរដ្ឋទាំងអស់គួរបន្តអនុវត្តនូវវិធានការពារខ្លួន ដោយមិនត្រូវពឹងផ្អែកទៅលើវ៉ាក់សាំងតែមួយមុខនោះទេ។

លោកស្រីវេជ្ជបណ្ឌិត បានសរសេរថាលើបណ្តាញសង្គម Twitter «ប៉ុន្តែយើងមិនអាចពឹងផ្អែកលើវ៉ាក់សាំងវីរុសកូវីដ ១៩ តែមួយមុខនោះទេ។ ប្រទេសកម្ពុជាគួរបន្តអនុវត្តយុទ្ធសាស្រ្ត និងវិធានការរួមគ្នា»។

https://twitter.com/DrLiAilan/status/1353150027909095427https://twitter.com/DrLiAilan/status/1353150027909095427

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានរៀបរាប់ និងណែនាំនូវការអនុវត្តវិធានការពារខ្លួន មនុស្សជុំវិញខ្លួន និងសង្គមដូចជាការលាងដៃញឹកញាប់ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពពីគ្នា ជៀសវាងទៅកន្លែងមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នានៅពេលជួបគ្នា កុំទៅកន្លែងបិទជិត និងត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំង។

ករណីអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៤៦០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤១២នាក់ និងអ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានចំនួន ៤៨នាក់ គិតត្រឹមថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១។​ នេះយោងតាមក្រសួងសុខាភិបាល៕