រដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០១ ថានឹងផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ឥតសំណងជំហានទី២ ចំនួន ៤០ម៉ឺនដូសដល់ប្រទេសកម្ពុជា។
យោងតាមរយៈគេហទំព័រហ្វេកប៊ុករបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា ចិនបាននិយាយថា «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។
គួររំលឹកថា កម្ពុជាបានទទួលរួចហើយនូវជំនួយវ៉ាក់សាំងកូវីដ១៩ ពីចិន ចំនួន ៦០ម៉ឺនដូស ក្នុងជំហានទី១ កាលពីដើមខែកុម្ភៈ កន្លងទៅ៕