ក្រសួងសុខាភិបាលបានប្រកាសថាមាន ករណីមានវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៧៦នាក់ ជាតួលេខដែលខ្ពស់បំផុតមិនធ្លាប់មានកន្លងមក និងមានអ្នកជាសះស្បើយចំនួន ៧០នាក់ គិតថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចេញក្នុងថ្ងៃទី០៩ ខែមេសា គិតត្រឹមម៉ោង៧:០០នាទី ករណីវិជ្ជមានវីរុសកូវីដ ១៩ថ្មីសរុបចំនួន ៥៧៦នាក់ គឺជាអ្នកពាក់ព័ន្ធទៅនិងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
គួរបន្ថែមទៀតថា អ្នកជំងឺដែលឆ្លងជំងឺកូវីដ១៩ថ្មីនេះ នឹងត្រូវបានសម្រាកព្យាបាល ១នាក់នៅមន្ទីរពេទ្យខេត្តកំពង់ចាម ១នាក់នៅមណ្ឌលព្យាបាល ស្រុកកោះធំ ខេត្តកណ្ដាល ២នាក់ទៀតដាក់នៅមន្ទីរពេទ្យខេត្តសៀមរាប ១២នាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះស៊ីហនុ ១៦នាក់នៅមន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង ៤៧នាក់នៅ ត្រូវដាក់ឲ្យព្យាបាលនៅសណ្ឋាគារក្រេតឌុក និង ៤៩៧នាក់ ក្រសួងនឹងជូនដំណឹងបន្តពីកន្លែងសម្រាកព្យាបាល។
គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៣៦០៤នាក់
អ្នកជាសះស្បើយសរុបចំនួន ១៩៨៤ នាក់ អ្នកកំពុងសម្រាកព្យាបាល ១៥៩១នាក់ និងអ្នកស្លាប់ចំនួន ២៤នាក់៕