រដ្ឋ​បាល​រាជ​​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​​ ទី​១៩​នេះ បាន​ដាក់​ចេញ​សេចក្ដី​សម្រច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​សកម្ម​ភាព​មួយ​ចំនួន​នៅរាជ​ធានី​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង់​ជំងឺ​កូវីដ​ ១៩ រយៈ​ពេល​ពីរ​សប្ដាហ៍​។

ចំពោះ​សកម្ម​ភាពការងារ​ មុខ​របរ​ ​ឬអាជី​វកម្ម​ដែល​ត្រូវ​បិទមាន​ដូច​ជា​​ សាលា​រៀន​រួមទាំង​សាលា​បណ្ដុះ​បណ្ដាល​លើក​លែង​តែ​សាលារៀន​ណា​ដែលណា​បណ្ដុះ​បណ្ដាលតាមអន​ឡាញ​ អាជីវ​កម្ម​ក្លឹប​កំសាន្ត​គ្រប់​ប្រភេទ រមណី​ដ្ឋាន សារ​មន្ទីរ សួនកំសាន្ត អាជីវ​កម្ម​ម៉ា​ស្សា រោង​ភាព​យន្ត​ រោង​សម្ដែង​សីល្បៈ ក្លឹប​ហាត់​ប្រាណ​ និងមជ្ឍ​មណ្ឌល​កីឡា​។

ចំពោះ​ការជួប​ជុំ​វិញ​ត្រូវបានផ្អាក​លក្ខណៈជា​ឯកជន​ដែល​មិន​ឱ្យ​លើស​ពី ១៥នាក់​ លើក​លែង​តែ​ការ​ជួបជុំនោះមាន​ដូច​ជា​«ការជួប​ជុំលក្ខណៈ​គ្រួសារ​ ការ​រៀប​ចំ​ពិធី​បុណ្យ​សព​ដោយគោរព​វិធាន​ការសម្ថកិច្ច​​ ការ​ជួបជុំ​របស់​ស្ថាប័នសា​ធារណៈ​ជាដើម»។

គួរបញ្ជាក់ផងដែរថា​ការចេញ​វិធាន​ការបែប​នេះ បានកើតឡើងបន្ទាប់​ពី​ក្រសួង​សុខា​ភិបាល​បាន​ប្រកាស​រក​ឃើញ​វីរុស​កូវីដ​១៩​ បម្លែង​ថ្មី​ប្រភេទ​B.1.617-2(Delta) ចំនួន​ ០៧​ករណី​លើ​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​​ និងករណី​ស្លាប់សរុប​ចំនួន​២០នាក់ ​ជា​ករណី​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ច្រើន​បំផុតនៅថ្ងៃ​សោរ៍​ដដែល​នេះផងដែរ​៕

​​​