ក្រសួងសុខាភិបាលនៅថ្ងៃអង្គារ៍ ទី២២ ខែមិថុនា បានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ថ្មីចំនួន ៥៨៧នាក់ និងករណីអ្នកស្លាប់ថ្មីចំនួន ១៦នាក់បន្ថែមទៀត នោះករណីស្លាប់ទូទាំងប្រទេសសរុបកើនដល់ ៤៧៥នាក់។
បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចំនួនអ្នកឆ្លងជំងឺកូវីត១៩ទូទាំងប្រទេសបានឡើងដល់ចំនួន ៤៤៧១១នាក់។
ក្នុងនោះផងដែរ ក្រសួងសុខាភិបាលក៏បានជូនដំណឹងបន្ថែមទៀតអំពីចំនួនអ្នកដែលបានជាសះស្បើយពីជំងឺកូវីត១៩ថ្មីនៅថ្ងៃអង្គារ៍ ទី២២ ខែមិថុនា មាន៥៤៨ករណី សរុបអ្នកជាសះស្បើយមាន ៣៩៣១៤ករណី។
ក្នុងចំណោមអ្នកឆ្លងទូទាំងប្រទេស ៤៤៧១១នាក់ ក្នុងនោះមាន ១៨៥៣នាក់ជាករណីនាំចូលពីក្រៅប្រទេស ហើយករណីឆ្លងថ្មីដែលនាំចូលពីក្រៅប្រទេសមាន៥៤នាក់៕