ក្រសួងសុខាភិបាលនៅថ្ងៃពុធនេះបានប្រកាសថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ករណីឆ្លងថ្មី នៅថ្ងៃអង្គារនេះ មានចំនួន១,១៣០នាក់ ខណៈអ្នកស្លាប់មានចំនួន២៧នាក់ ដែលចំនួននេះខ្ពស់ជាងគេក្នុងរយៈកាលកន្លងមក។
យោងតាមទិន្នន័យប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១បានបង្ហាញថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១,១៣០នាក់ អ្នកជាសះស្បើយចំនួន៦៧០នាក់ និងមានអ្នកស្លាប់ចំនួន២៧នាក់។
តាមទិន្នន័យរបស់ក្រសួងសុខាភិបាលបន្ថែមថា អ្នកឆ្លងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ កើនដល់៥០,៣៨៥នាក់ហើយ អ្នកជាសះស្បើយសរុបចំនួន៤៤,១៤៣នាក់ និងមានអ្នកស្លាប់សរុបចំនួនកើនដល់៦០២នាក់។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោកនិងក្រសួងសុខាភិបាលបានសម្តែងការព្រួយបារម្ភ និងចាត់វិធានការបន្ថែមទៀតដើម្បីទប់ស្កាត់វីកូវីដ-១៩បំប្លែងថ្មី ដែលតា (Delta)៕