រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទបញ្ចប់ការអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេសនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នេះក្រោយពីបានធ្វើការអនុវត្តន៍អស់រយៈពេល ២១ថ្ងៃ។

យោងទៅតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលស្ដីពីការបិទបញ្ចប់ការអនុវត្តយុទ្ធនាការនេះ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្ត បន្តការរឹតបន្តឹងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ដោយផ្អែកតាមស្ថានភាពការជាក់ស្ដែងទៅតាមតំបន់ និងជំងឺ។

ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រយះពេល ២១ថ្ងៃ នៅទូទាំងប្រទេសបានចាប់ផ្តើមតាំងពីថ្ងៃទី២៩  ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្នុងបរិបទដែលកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បម្លែងខ្លួនប្រភេទថ្មីដែលតា (Delta) ត្រូវបានបិទបញ្ចប់៕