លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយកាលពីថ្ងៃចន្ទថា លោកមានមោទនភាពចំពោះការសម្រេចចិត្តឱ្យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ ពីព្រោះបានជួយដោះស្រាយបញ្ហាយុវជន នាពេលបច្ចុប្បន្ន។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ លោកហ៊ុន សែន បានសាទរចំពោះការ សម្រេចឱ្យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។
លោកហ៊ុន សែន បានលើកឡើងថាចំណុចនេះពិតជាសំខាន់ ហើយការដោះស្រាយបញ្ហា ចំពោះសិស្សជាប់បាក់ឌុបក្ដី និងធ្លាក់ក្ដី គឺតាមរយៈការផ្ដល់ឱកាស ឱ្យវិស័យឯកជន ទទួលបាននូវការវិនិយោគនេះ។
លោកបានបានចោទសំណួរបញ្ជាក់ថា៖ «បើសិនជាយើងមិនផ្ដល់ឱកាសឱ្យវិស័យឯកជនបានចូលរួមនៅក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សទេ ហើយបើយើងមិនផ្ដល់ឱកាសឱ្យសកលវិទ្យាល័យ គ្រឹះស្ថានឩត្តមសិក្សារដ្ឋ យកមួយផ្នែកដើម្បី រៀនបង់ថ្លៃតើសិស្សដែលជាប់ បាក់ឌុបក្នុងមួយឆ្នាំ តើពួកគេនឹងទៅណា?»៕