កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយគ្នា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយសង្ឈឹមថាអាចជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលចេញនៅថ្ងៃទី៩ ខែមិថុនានេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអាមេរ៉ាតអារ៉ាប់រួមបានចុះហត្ថលេខានៅទីស្តីការក្រសួងដោយជោគជ័យ។ លើសពីនេះភាគីទាំងពីរនឹងពិនិត្យឡើងវិញនូវកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្ម ការវិយោគទេសចរណ៍ ការតភ្ជាប់ ថាមពល កសិកម្ម ឡូជីស្ទីក និងធនធានមនុស្សផងដែរ។ បន្ថែមពីលើនេះ ភាគីទាំងសងខាងក៏រំពឹងថាកិច្ចព្រមព្រៀងនេះ នឹងជួយទំនាក់ទំនងរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមកាន់តែល្អប្រសើរឡើង។
គួររំឮកថានេះជាកិច្ចព្រមព្រៀងទ្វេរភាគីទី៣ របស់កម្ពុជាហើយ ដែលកាលពីឆ្នាំ២០២២ កម្ពុជាបានចុះកិច្ចព្រមព្រៀងទ្វេរភាគីជាមួយភាគីកូរ៉េ៕