លោកនាយករដ្នមន្ត្រី ហ៊ុនសែន នៅថ្ងៃចន្ទនេះបានស្នើឲ្យចៅក្រមព្យាយាមសម្របសម្រួលដោះស្រាយវិវាទឲ្យអស់ពីលទ្ធភាពជាជាងកាត់ក្តីសម្រេច។
ថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«អគារសាលាយុត្តិធម៌»របស់ក្រសួងយុត្តិធម៌ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកបានមានប្រសាសន៍ថា លើកទឹកចិត្តឲ្យចៅក្រមទាំងអស់ព្យាយាមប្រើវិធីសាស្រ្តសម្របសម្រួលជាមូលដ្ឋានចាំបាច់ ជាជាងការកាត់ក្តីសម្រេចរឿងក្តីទាំងអស់នោះទាក់ទងទៅនឹងក្រមរដ្ឋប្បវេណី និងសំណុំរឿងបញ្ហាព្រហ្មទណ្ឌ។
លោកបានបញ្ជាក់ថា៖ «សុំកុំភ្លេចថាក្រសួងយុត្តិធម៌ក្នុងនាមជាតំណាងឲ្យរាជរដ្ឋាភិបាលនៅក្នុងឧត្តមក្រុមប្រឹក្សាចៅក្រម ចំបាច់ណាស់យើងត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឱ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើងដោយពោរពេញទៅដោយអំពើជ្រុលនិយមហួសហេតុដែលបន្តវត្តមានក្នុងកម្ពុជា ដូច្នោះទាមទាឲ្យរដ្ឋាភិបាលតាមរយៈក្រសួងយុទ្ធធម៌ត្រូវក្តាប់នយោបាយមួយនេះឲ្យបានល្អហើយចំណុចមួយនេះមិនអាចមើលស្រាលទេ»។
បន្ថែមពីនេះទៀត លោកហ៊ុនសែន បានបញ្ជាក់ទៀតថា ហេតុអ្វីដោយសារតែប្រទេសជិតខាងនិងប្រទេសមហាអំណាចមានការផ្ទុះអាវុធមានបញ្ហាចំណាក់ស្រុក មានការចូលរត់ក្នុងស្រុកប្រទេសយើង មួយចំនួនមានការលាក់ខ្លួន។ ដើម្បីឲ្យមានស្នេរភាពរបស់ប្រទេសខាងនយោបាយការគ្រប់គ្រងនយោបាយត្រូវតែជាកាព្វកិច្ចចាំបាច់របស់រាជដ្ឋាភិបាលត្រូវតែគិត អ្នកដែលជាអាជ្ញាធរយើងត្រូវតែប្រើប្រពន្ធ័របស់បារាំង ហើយក៏មានការខុសគ្នាដែលត្រូវកត់សម្គាល់លើចំណុចមួយនេះ។
ឧទាហរណ៍លោក ហ៊ុនសែនបានលើកឡើងថាក្នុងករណី រឿងលែងលះប្តីប្រពន្ធកុំសូវឲ្យលើកទឹកចិត្តលែងលះពេក ហៅសម្របសម្រួលគ្នាគឺវាជារឿងល្អទៅវិញ។
លោក យង់ គិមអេង ជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានផ្តល់ការយល់ឃើញប្រាប់ដល់ Newsroom Cambodia ថាតាមរយៈក្រសួងយុទ្ធធម៌ក្នុងនាមជាអ្នកកាត់ក្តី តួនាទីអ្នកសម្របសម្រួលជាតួនាទីអាជ្ញាធរមូលដ្ឋានឬយើងគន្លងមកឃើញថាក្រសួងមហាផ្ទៃគេមានរៀបចំឲ្យមានការដោះស្រាយក្រោមប្រពន្ធ័តុលាការ។
លោកបានបញ្ជាក់ទៀតដែលថា ដូចជាបទស៊ីវិលអ្វីផ្សេងទៀតពាក់ពន្ធនឹងរដ្ឋប្បវេណីគួរតែដោះស្រាយបែបនឹងដែលឬក៏បទព្រហ្មទណ្ឌ ដែរជាបទពហុតូចគ្រាន់មានការខុសពាក្សសម្តីបន្តិចបន្តួច រឿងចាត់ទុកដោះស្រាយក្នុងប្រពន្ធ័តុលាដែល កុំអីតិចមកផ្ដឹងវាច្រើនពេក ការដែលឲ្យមានការដោះស្រាយក្រោមតុលារគឺជារឿងល្អ ។
ជាអាចកុំអោយមានសំណុំរឿងច្រើនពេកមកដល់តុលាការហើយវាមានការកកស្ទះ ហើយម្យ៉ាងវិញទៀតធ្វើអោយការកាត់ក្តីមិនអាចទាន់ពេលវេលាអាចប៉ះពាល់ដល់ប្រជាពលរដ្ឋ៕