លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះបានផ្ញើសាជាសំឡេងតាមរយៈ Telegram ទៅកាន់អ្នកដែលបង្កើតគណនី Tik Tok ដោយប្រើឈ្មោះរបស់លោកមើលឃើញថា អ្នកដែលបង្កើតនេះគ្មានចេតនាអាក្រក់នោះទេ ដោយក្នុងការបង្ហោះគឺមានទាក់ទិនសកម្មភាពជាមួយនឹងលោក។
តាមរយៈសំឡេងដដែលបានបញ្ជាក់ទៀតថា៖ «លោកនឹងយកគណនីនោះមកប្រើបន្តតាមរយៈចំនួនដែលចូលរួម និងចំនួនដែលចូលចិត្តហើយបន្តសកម្មភាពនេះទៅទៀត ដូច្នោះចង់ឲ្យគណនីនេះចេញមុខមកហើយធ្វើការទាក់ទងជាមួយនឹងជំនួយការរបស់ខ្ញុំ ឯកឧត្តមដែលជាលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីលោក ដួងតារា»។
លោក ហ៊ុន សែន បន្ថែមទៀតថា លោកមិនមានការស្តីបន្ទោសនោះទេ ហើយថែមទាំងមានការកោតសរសើរ ហើយលោកនឹងផ្ដល់ការងារជាជំនួយការបស់លោក ដើម្បីជួយគ្រប់គ្រងគណនីមួយនេះ៕