រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីប្រកាសអំពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅភូមិទួលពពែ ក្នុងខណ្ឌឫស្សីកែវ។
សេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ ចេញថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ បានជូនដំណឹងដល់ម្ចាស់ក្បាលដី ដែលមានក្បាលដីស្ថិតក្នុងតំបន់វិនិច្ឆ័យ នៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចាប់ពីថ្ងៃទី០៥ ដល់ ១១ ខែកក្កដា ឆ្នាំ២០២៣នេះ ចំពោះប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឬ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។
បើយោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និង សៀវភៅគោលបញ្ជីាដីធ្លី ក្រោមដំណើរការនៃការចុះបញ្ជីាដីធ្លីមានលក្ខណៈជាប្រព័ន្ធ មន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ នឹងសុរិយោដី រាជធានីភ្នំពេញ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ក្បាលដីស្ថិតក្នុងទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណទាំងនោះ មកប្រគល់ឲ្យមន្រ្តីរដ្ឋបាលសុរិយោដី ជាកំហិត៕