លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យបញ្ឈប់ ឬលុបចោលទាំងស្រុងចំពោះម្ចាស់គណនី Tik Tok ណាដែលយកឈ្មោះលោកទៅប្រើបង្កឱ្យមានការភ័ន្តច្រឡំយ៉ាងធំពីសំណាក់មហាជន ជាពិសេសធ្វើឱ្យប៉ះពាល់ដល់កត្តិយសរបស់លោក។
តាមរយៈសារសម្លេងក្នុងតេឡេក្រាមរបស់លោកហ៊ុន សែន ចេញនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ បញ្ជាក់ថា លោកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយមិនអាចលើកលែងបានទេ ព្រោះវាអាចមានការយល់ខុសនៅពេលដែលបង្ហោះសារ ឬបង្ហោះរូបភាពចេញទៅ តាមរយៈគណនីដែលប្រើឈ្មោះរបស់លោក។
លោកបន្តថា «ខ្ញុំនឹងប្រើគណនីខ្ញុំ គឺខ្ញុំនឹងបង្ហោះខ្លួនឯង ឬជំនួញការរបស់ខ្ញុំចូលបង្ហោះ ដែលភាគច្រើនគឺខ្ញុំបង្ហោះខ្លួនឯង តាមរយៈសារខ្លឺៗ ឬក៏រូបភាពខ្លឺទៅតាមចិត្តចង់របស់ខ្ញុំ ព្រោះគ្មាននរណាមកត្រួតក្បាល ឬមកតាមដាន រឿងរ៉ាវរបស់ខ្ញុំដូចកាលមុនទៀតទេ»។
គួរបញ្ជាក់ផងដែរថា លោក ហ៊ុន សែន ស្នើឱ្យធ្វើការលុបនូវគណនីទាំងអស់នោះជាបន្ទាន់នៅក្នុងថ្ងៃនេះតែម្តងដោយមិនរង់ចាំពេលណានោះទេ៕