ស្របពេលអ្នកគាំទ្របក្សកាន់អំណាច និងបក្សនយោបាយ ១៧ផ្សេងទៀត កំពុង​ស្វែង​រក​ការ​គាំ​​ទ្រ​​រៀ​​​​​​ង​​​​​ៗខ្លួ​​ន​​​នៅតាមមូលដ្ឋាននោះ ចំពោះ​ពលរដ្ឋដែលស្មោះស្ម័គ្រ និងមានភក្ដីភាពជាមួយគណបក្សភ្លើង​​ទៀន នៅតែបន្តរ​​ក្សាភាពស្ងប់ស្ងា​​​​​ត់​​ដ​ដែល បើទោះជាយុទ្ធនាការឃោសនាបោះឆ្នោតនេះ កាន់តែ​​ខិត​​ជិត​​ដល់​​​បញ្ច​ប់​​ហើ​​យ​​ក្តី។

​អ្នកគាំទ្រគណបក្សភ្លើងទៀនមួយរូប ឈ្មោះ សុំ សាក់ ជាកសិកររស់នៅ​ស្រុកប្រាសាទបាគង ខេត្តសៀមរាប និយាយថា យុទ្ធនាការបោះឆ្នោតដែលបានប្រារព្ធឡើងរយៈពេល ២សប្ដាហ៍​មក​នេះ លោ​​​ក​​ពុំចាប់អារម្មណ៍​ជាមួយគោលនយោបាយរបស់គណបក្សណាមួយឡើយ។ លោក​បន្តថា ក្នុងចំណោមគណបក្សក្រៅរដ្ឋាភិបាល គឺមានតែគណបក្សភ្លើងទៀនមួយទេ ទើ​​ប​ជាគ​​ណបក្សមានឆន្ទៈប្រឆាំងពិតប្រាកដ។

លោកបន្តថា៖ «ខ្ញុំវាអត់មានស្រឡាញ់​​ក្រៅពីបក្សភ្លើងទៀន[…]មិនគួរធ្វើសម្រាប់គណបក្សភ្លើង​​ទៀ​ន អត់មានសិទ្ធិចូលរួមក្នុងការបោះឆ្នោតតំណាងរាស្រ្ត […] សោកស្ដាយណាស់»។


ពលរដ្ឋគាំទ្រគណបក្សភ្លើងទៀនម្នាក់ទៀត អ្នកស្រី សួន សុខឿន អាយុ៥៣ឆ្នាំ ប្រកបមុខរបរលក់នំបញ្ចុក រស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និយាយថា ការសម្រេចចិត្តគាំទ្រគណបក្សភ្លើងទៀនដោ​​យសម្លឹងឃើញថា គណបក្សនេះអាចជំរុញប្រទេសកម្ពុជាឱ្យមានប្រជាធិបតេយ្យពិតប្រាកដ។

អ្នកស្រីយល់ថា គណបក្សប្រឆាំង​ផ្សេងទៀត​ខុសពីគណបក្សភ្លើងទៀន ធ្វើនយោបាយហាក់ដើរតា​​ម​​ការចង្អុលបង្ហាញពីគណបក្សកាន់អំណាច។

អ្នកស្រីបន្តថា៖ «[បក្សផ្សេងទៀត?] ខ្ញុំមើលទៅដូចគាត់ចុះចូល រួមជាមួយបក្សកាន់អំណាចបា​​ន​​ខ្ញុំអត់ចូលរួមគាត់ ដូចថាគាត់អត់មានប្រឆាំងជាមួយគេផងហ្នឹង​ ធ្វើតែតាមគេដែរ ដល់ពេលគេអត់ឱ្យ[គណបក្សភ្លើងទៀនចូលរួមការ]បោះ[ឆ្នោត]ចឹង យ៉ាងណាក៏ខ្ញុំអត់អស់សង្ឃឹមដែរមានតែចាំមើលតទៅទៀត ចាំមើលអាណត្តិហ្នឹង[អាណត្តិទី៧]ក៏ចាំ អាណត្តិក្រោយក៏ចាំ»។

យ៉ាងនេះក្តី អ្នកដែលមានភក្តីភាពចំពោះគណបក្សក្រៅរដ្ឋាភិបាលមួយនេះ នៅបន្តដាក់ក្ដីសង្ឃឹមថា​​ គណបក្សភ្លើងទៀនអាចនឹងមានវាសនា វិលត្រលប់មកចូ​​ល​រួមប្រកួតប្រជែង សម្រាប់ការបោះ​​​ឆ្នោតជ្រើ​​ស​​តាំងតំណាងរាស្រ្តនៅអាណត្តិទី៧ ក្នុងពេលខាងមុខនេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយ និងប​​ញ្ជី​​បេក្ខជនឈរឈ្មោះតំណាងរាស្រ្តហើយ​គិតត្រឹមថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២៣។សម្រាប់កា​រ​​បោះ​​​​​ឆ្នោតនៅក្នុងអាណត្តិនេះនោះមានគ​​​ណបក្សនយោបាយចំនួន២០បានចុះបញ្ជី និងដាក់បេក្ខ​​​ជ​ន​​​ឈរឈ្មោះបម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ប៉ុន្តែ បន្ទាប់ពីពិនិត្យ និ​​​ងផ្ទៀងផ្ទាត់ឯកសារនានា គ.ជ.ប បានបដិសេធ គណ​​​ប​​ក្ស​​ចំនួនពីរ គឺគណបក្សភ្លើងទៀន និងគ​​ណ​​បក្សមហាសាមគ្គីជាតិខ្មែរ ពុំឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅខែកក្កដានេះ ក្រោម​​ហេ​​តុ​​ផលខុសទៅនីតិវិធីរដ្ឋបា​ល។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែងថា គណបក្សភ្លើង​​ទៀ​​​​ន បានបាត់បង់ឱកាសក្នុងការប្រកួតប្រជែងការបោះ​​ឆ្នោតហើយ នៅថ្ងៃទី២៣ ខែកក្កដានេះ។ ក៏ប៉ុ​​​ន្តែ​​បក្សនេះនៅតែអាចចូលរួមការបោះឆ្នោតនៅអា​​ណត្តិក្រោ​​យបាន ដោយការដាក់លិខិតស្នើសុំ​​​ធ្វើសេចក្ដីចម្លងសំបុត្រដើមនៃការចុះបញ្ជីគណប​​ក្ស​​ពីក្រសួងមហាផ្ទៃ។

លោកបន្តថា៖ «បើដឹងថាបាត់ [សំបុត្រដើមនៃការចុះបញ្ជីគណបក្ស]ហើយមិនស្នើសុំឱ្យទាន់ទេ។ ទា​​ល់ដល់ពេលចុះបញ្ជីគណបក្សនយោបាយហើយ បានគាត់ធ្វើការប្រកាសថាបាត់ ហើយទើបរត់ទៅធ្វើ ហើយការធ្វើត្រូវមាននីតិវិធីត្រូវប្ដឹងទៅប៉ុស្ដិ៍នគរបាលឃុំសង្កាត់កន្លែងដែលបាត់បានយកម​​កស្នើសុំក្រសួងមហាផ្ទៃ ចឹងនីតិវិធីនេះត្រូវការពេលវេលា។ ដល់ឯកសារមកដាក់នៅ គ.ជ.ប បិ​​ទ​​​ប់ទទួលសល់តែ២ថ្ងៃទៀតបានគាត់មកដាក់ »។

សម្រាប់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល ចាត់ទុកថា នេះជាការយល់ឃើញរបស់ប្រជាពលរដ្ឋដែលស្រឡាញ់គណបក្សនយោបាយរៀ​​ងៗខ្លួន។

ក្រៅពីនេះ បើតាមលោក កន សាវាង្ស គណបក្សភ្លើងទៀនមានសង្ឃឹមតិចតួចដែលអាចមានលទ្ធភាពចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតនៅអាណត្តិទី៧នេះ ដោយសារពុំបានចុះបញ្ជីគ​​ណ​​បក្សនយោបាយនៅ គ.ជ.ប  ស្របពេលកាលរិច្ចេទនៃការបោះឆ្នោត ក៏កាន់តែខិតជិតមកដល់ ហើយការសម្របសម្រួលផ្នែកនយោបាយណាមួយ ក៏រឹតតែពិបាកនឹងកើតឡើងថែមទៅទៀត។

លោកបន្តថា៖ «[បក្សភ្លើងទៀនអាចចូលរួមបោះឆ្នោត]បើសិនជាកើតមានមែន ទាល់តែមានសេណារីយោមួយចំនួន ឧទាហរណ៍ ការសម្របសម្រួលផ្នែកនយោបាយ ដោយសារការពន្យាពេលនៃការបោះឆ្នោតជាដើមចឹង ប៉ុន្តែសម្រាប់ខ្ញុំផ្លូវនៃការពន្យាពេលមានលទ្ធភាពតិចតួចណាស់។ ខ្ញុំមិនមានភាពជឿជាក់ខ្ពស់នៅក្នុងការពន្យាពេលដើម្បីបើកច្រកឱ្យមានការចួលរួមទេ ខ្ញុំមិនជឿបែបនេះទេ»

បើទោះជាបែបណា ទិដ្ឋភាពនៅពេលនេះ វាហាក់មិនខុសគ្នាឆ្ងាយប៉ុន្មាន បើធៀបនឹង​​ការ​​បោះ​​ឆ្នោ​​ត​​​​​​​ជ្រើសតាំង​​តំណា​​​​ង​​​រាស្រ្តនីតិកាលទី៦ កាលពីឆ្នាំ២០១៨។ ការបោះឆ្នោតមួយ ដែលមិនមានវត្ត​​មា​​​​ន​គណ​​​បក្ស​​ស​​ង្រ្គោះ​ជាតិចូលរួម ការបោះឆ្នោតនៅពេលនោះ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ដ​​ណ្តើម​បាន​កៅអី​​នៅ​​ក្នុ​ង​​​​​​រដ្ឋ​​ស​​ភា​ទាំងស្រុង ១២៣ លើ១២៣ អាសនៈ។ គេសង្កេតឃើញថា ការបោះឆ្នោតនៅក្នុងអាណត្តិនេះវិញ ដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅ​ហា​​​ក់ដូចគ្នា កាលពី៥ឆ្នាំមុន​ដែរ។ គណបក្សភ្លើងទៀន ត្រូវបានបិទទ្វារមិនឱ្យចូលរួមប្រកួត មុន​ការ​​​​បោះ​​​ឆ្នោត​មក​ដល់ ក្រោម​​ហេតុ​​ផលខ្វះខាតក្នុងនីតិវិធី។ ប៉ុន្តែលើកនេះ វាហាក់ប្រសើរ​​ជាង​អាណ​​ត្តិ​​ទី៦​​​បន្តិ​​​ច ​នៅត្រង់ថា គណ​​បក្ស​​ជំ​​ទា​ស់មួយនេះ មិនត្រូវបានរំលាយដោយតុលាការកំពូល នៅ​​​មុន​កា​របោះ​ឆ្នោ​​ត ដូចគ​​ណ​​ប​​ក្ស​​សង្រ្គោះជាតិ៕