ក្រសួងអប់រំ យុវជន និងកីឡាប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាការប្រឡងបាក់ឌុប នឹងប្រព្រឹត្តនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ខាងមុខនេះ ក្រសួងបានកំណត់សម័យប្រឡងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបន្ថែមដោយជូនដំណឹងឱ្យបេក្ខជន អាណាព្យាបាល និងសាធារណជនត្រូវត្រៀមលក្ខណៈជាមុនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ។
គួរបញ្ជាក់ថា នៅអំឡុងមុនឆ្នាំ២០២០ ការកំណត់សម័យប្រឡងតែងតែប្រព្រឹត្តនៅក្នុងខែសីហាជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ត្រូវបានលើកទៅខែបន្តបន្ទាប់៕